ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ មានចិត្តស្មោះ បំពេញការងារបានល្អ ថែមទាំងមានចរិតល្អ។ មានពេលខ្លះ ព្រោះតែជួយអ្នកដទៃ គេសុខចិត្តខាតខ្លួនឯង។ ជាពិសេស ដើម្បីអ្នកផ្ទះ គេអាចលះបង់គ្រប់យ៉ាង ដោយមិនមានអារម្មណ៍ថានឿយហត់ឡើយ។ ជាហេតុដែលធ្វើឲ្យគេអាយុចាប់ពី៥០ឆ្នាំឡើង នឹងមានលុយធំចូលមកតបស្នងគេវិញ។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ មានទំនាក់ទំនងល្អជាមួយអ្នកដទៃខ្លាំងណាស់។ ប៉ុន្តែមុនអាយុ៥០ឆ្នាំ គេមិនសូវរកបានប្រាក់អ្វីសោះ រហូតដល់អាយុ៥០ឆ្នាំ ទើបមានទ្រព្យធំចូលមករកគេ។ ជាហេតុដែលធ្វើឲ្យគណនីសន្សំប្រាក់របស់គេកើនឡើងជាខ្លាំង។
ឆ្នាំម្សាញ់
មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ មានខួរក្បាលឆ្លាត ប៉ុន្តែមានពេលខ្លះពូកែសង្ស័យបន្តិច ដោយធ្វើឲ្យគេទាយមិនត្រូវសោះ។ ជាពិសេស ក្នុងពេលធម្មតា គេមិនសូវហ៊ានចាយលុយទេ ដោយតែងសន្សំជានិច្ច។ ជាហេតុដែលធ្វើឲ្យគេក្រោយអាយុ៥០ឆ្នាំ នឹងមានលុយច្រើនខ្លាំងជាមិនខានឡើយ៕