គ្រាប់ស្វាយចន្ទី គឺជាគ្រាប់ផ្លែឈើមួយប្រភេទរបស់ផ្លែស្វាយចន្ទី។ វាមិនសូវខុសគ្នានឹងគ្រាប់ផ្លែឈើផ្សេងៗឡើយ តែគ្រាប់ស្វាយចន្ទី ក៏ប្រហែលជាជួយពង្រឹងដល់សុខភាពទូទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្វីដែលសំខាន់គឺថា គ្រាប់ស្វាយចន្ទីអាចមានប្រយោជន៍ជាពិសេសសម្រាប់សុខភាពបេះដូង។
របបអាហារដែលសម្បូរទៅដោយគ្រាប់ផ្លែឈើរួមទាំង គ្រាប់ស្វាយចន្ទីបែបនេះត្រូវបានគេរកឃើញថា ជាប់ទាក់ទងនឹងការថយចុះរបស់ជំងឺជាច្រើនដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ ការសិក្សាមួយចំនួនតូចបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ដែលញ៉ាំកាឡូរី ១០ភាគរយចេញពីគ្រាប់ស្វាយចន្ទីឃើញថា អាចបន្ថយកូឡេស្តេរ៉ុលអាក្រក់ជាងអ្នកមិនបានញ៉ាំសោះ។
ម៉្យាងវិញទៀត ការសិក្សាថ្មីបានរកឃើញថា ការញ៉ាំគ្រាប់ស្វាយចន្ទីអាចជួយបន្ថយសម្ពាធឈាម និងកម្រិតខ្លាញ់ Triglyceride ក្នុងឈាមបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែវាមិនមានឥទ្ធិពលអ្វីទៅលើកូឡេស្តេរ៉ុលសរុប កូឡេស្តេរ៉ុលអាក្រក់ ឬល្អឡើយ៕