សណ្តែកសៀងគឺជាផ្នែកមួយនៃរបបអាហារបែបទំនៀមទម្លាប់សម្រាប់ប្រជាជនអាស៊ីអស់រយៈពេលរាប់ពាន់ឆ្នាំទៅហើយ។ តាមពិតទៅ មានអំណះអំណាងមួយថា សណ្តែកសៀងត្រូវបានដុះលូតលាស់ក្នុងប្រទេសចិនកាលពីឆ្នាំ ៩០០០មុន គ.ស មកម្លេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សព្វថ្ងៃនេះ សណ្តែកសៀងត្រូវបានគេញ៉ាំយ៉ាងទូលំទូលាយទៅហើយ ប៉ុន្តែអ្វីដែលគេរកឃើញនោះគឺមានប្រយោជន៍ធំៗ ៣យ៉ាងដូចជា៖
ជួយបញ្ចុះកូឡេស្តេរ៉ុល
ការសិក្សាជាច្រើនបានបង្ហាញធា សណ្តែកសៀងប្រហែលជាពង្រឹងដល់កូឡេស្តេរ៉ុលក្នុងឈាម ជាពិសេសកូឡេស្តេរ៉ុលអាក្រក់តែម្តង។ ការញ៉ាំសណ្តែកសៀងអាចបន្ថយកូឡេស្តេរ៉ុល និងកូឡេស្តេរ៉ុលសរុបបានយ៉ាងខ្លាំង ខណៈពេលដែលកូឡេស្តេរ៉ុលល្អកើនឡើងវិញ។ ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថា ផលិតផលថ្នាំបំប៉នជាសណ្តែកសៀងមិនមានឥទ្ធិពលបញ្ចុះកូឡេស្តេរ៉ុលដូចគ្នានឹងការញ៉ាំអាហារធ្វើពីសណ្តែកសៀងឡើយ។
ជាតិសរសៃហាក់បីដូចជាដើរតួនាទីដ៏សំខាន់មួយក្នុងការបញ្ចុះកូឡេស្តេរ៉ុល ហើយរឿងនេះកើតឡើងលើសណ្តែកសៀងតែម្តង។ តាមការសិក្សាបានឲ្យដឹងថា មនុស្សធំប្រមាណ ១២១នាក់ ដែឡលើសកូឡេស្តេរ៉ុល ហើយញ៉ាំប្រូតេអ៊ីនសណ្តែកសៀង ២៥ក្រាម ដោយមាន ឬគ្មានជាតិសរសៃសណ្តែកសៀងរយៈពេល ៨សប្តាហ៍។ ក្នុងនោះ សណ្តែកសៀងមានជាតិសរសៃអាចបន្ថយកូឡេស្តេរ៉ុលអាក្រក់បានច្រើនជាងការញ៉ាំប្រូតេអ៊ីនសណ្តែកសៀងតែមួយមុខរហូតដល់ ២ដងឯណោះ។
បន្ថយអាការៈរ៉ាំងរដូវ
សារធាតុ Isoflavones គឺជាប្រភេទ Phytoestrogen ដែលមានពីធម្មជាតិក្នុងសណ្តែកសៀងដែលដើរតួនាទីដូចជាអ័រម៉ូន Estrogen កម្រិតខ្សោយក្នុងរាងកាយ។ កម្រិត Estrogen មានការថយចុះស្រាប់ក្នុងពេលរ៉ាំងរដូវ ដែលនាំឲ្យមានអាការៈដូចជា ក្តៅពេញខ្លួន។ ចាប់តាំងពី សណ្តែកសៀងដើរតួនាទីជាអ័រម៉ូន Estrogen ធម្មជាតិ វាប្រហែលជាជួយបន្ថយអាការៈរ៉ាំងរដូវបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) តាមការសិក្សាមួយបានឲ្យដឹងថា ថ្នាំបំប៉នប្រភេទ Soy Isoflavone ធ្វើឲ្យកើនឡើងអ័រម៉ូន Estradiol (Estrogen) លើស្រ្តីក្រោយរ៉ាំងរដូវបាន ១៤ភាគរយ៕