ពិតណាស់ អ្នកគួរតែមានទម្លាប់លាងសម្អាតមុខគ្រប់ពេល ឬច្រើនដងក្នុងមួយថ្ងៃ។ ករណីខ្លះអ្នកក៏ត្រូវការព្យាបាលបញ្ហាកើតមុន ស្បែកជ្រីវជ្រួញ និងបញ្ហាស្បែកផ្សេងៗទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ករណីបែបនេះក៏អាចកើតឡើងដោយសារតែអ្នកតែងតែអនុវត្តទម្លាប់មួយចំនួន ដែលនាំឲ្យប៉ះពាល់ដល់សុខភាពស្បែកយ៉ាងខ្លាំងដ៏គួរឲ្យកត់សម្គាល់។ ទម្លាប់ទាំងនោះមានដូចជា៖

ងូតទឹកក្តៅ

អ្នកប្រហែលជាគិតថា អ្នកត្រូវការងូតទឹកក្តៅដើម្បីសម្លាប់មេរោគ ឬប្រើប្រាស់វាដើម្បីបន្ធូរសាច់ដុំ ប៉ុន្តែទឹកក្តៅមិនមែនជាមិត្តល្អរបស់ស្បែកឡើយ។ ការងូតទឹកក្តៅនឹងទៅរំខានដល់ប្រេងធម្មជាតិរបស់ស្បែក ធ្វើឲ្យស្បែកស្ងួត និងបង្កជាស្បែកងាយនឹងរងការបង្ករោកដោយមេរោគធម្មតាៗ។ ប៉ុន្តែការងូតទឹកក្តៅឧណ្ហៗគួរតែជារឿងល្អវិញ។ 

ខានការលុបលាងមុខ

ការដែលខកខានការលុបលាង ឬសម្អាតមុខ វានឹងជំរុញឲ្យមានការកកកុញភាពគគ្រិច និងកោសិកាស្បែគងាប់ៗ ជាពិសេសបើសិនជាគ្រឿងផាត់មុខធ្ងន់ៗតែម្តង។ ការលាងសម្អាតមុខមួយថ្ងៃពីរដឹង គួរតែជារឿងដែលត្រូវធ្វើ ហើយក៏គួរតែធ្វើក្រោយពីបែកញើសខ្លាំងផងដែរ។ ចូរប្រាកដថា អ្នកបានប្រើផលិតផលលាងសម្អាតនោះមានជាតិសំណើម និងថ្នមៗ។ 

ញ៉ាំទឹកដោះគោគ្មានជាតិខ្លាញ់

អ្នកប្រហែលជាគិតថា ផលិតផលគ្មានជាតិខ្លាញ់ប្រហែលជាជួយសម្រកទម្ងន់ តែវាបង្កគ្រោះថ្នាក់ដល់ស្បែកវិញ។ តាមការសិក្សាមួយបានរកឃើញទំនាក់ទំនងមួយរវាងការញ៉ាំទឹកដោះគោគ្មានជាតិខ្លាញ់ និងការកើតជំងឺមុន។ ដូច្នេះបើសិនជាអាចចៀសបាន គួរតែចៀស។ 

ញ៉ាំភេសជ្ជៈមានជាតិហ្គាស

ជាតិផ្អែមសិប្បនិមិត្តមានជាប់ទាក់ទងនឹងជំងឺមុន ទឹកនោមផ្អែម និងជំងឺស្បែក Rosacea។ ជាតិផ្អែមប្រហែលជាប៉ះពាល់ដល់កម្រិតអាំងស៊ុយលីន បង្កើនការរលាក និងការផ្លាស់ប្តូរសមាសធាតុរបស់បាក់តេរីល្អៗក្នុងពោះវៀន ដែលធ្វើឲ្យវាបង្ហាញនៅលើមុខទៅវិញ។ 

ប្រើថ្នាំផ្សះ

យោងទៅតាម U.S. Centers for Disease Control & Prevention បានឲ្យដឹងថា យ៉ាងហោចណាស់៣០ភាគរយនៃថ្នាំផ្សះដែលចេញដោយវេជ្ជបណ្ឌិតឲ្យប្រើ គឺមិនចាំបាច់ឡើយ។ ការប្រើប្រាស់ថ្នាំប្រភេទនេះច្រើនជ្រុល ឬលើសកម្រិត អាចធ្វើឲ្យស៊ាំថ្នាំ និងសម្លាប់មេរោគល្អៗក្នុងពោះវៀន និងស្បែកផង។ ករណីបែបនេះអាចប្រឈមខ្ពស់នឹងបញ្ហាស្បែកកាន់តែច្រើនថែមទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ភ្លេចប្រើឡេការពារកម្តៅព្រះអាទិត្យ

ក្រែមការពារកម្តៅព្រះអាទិត្យអាចបង្ការបញ្ហាលើស្បែកបានរួមទាំងមហារីកស្បែកផងដែរ។ ប៉ុន្តែអ្នកត្រូវតែប្រើប្រាស់វាជារៀងរាល់ថ្ងៃ មិនមែនគ្រាន់តែប្រើនៅពេលទៅលេងសមុទ្រ ឬហែលទឹកឡើយ។ ការប៉ះពាល់ស្បែកទៅនឹងពន្លឺព្រះអាទិត្យច្រើនគឺជាដើមហេតុតែមួយដែលធ្វើឲ្យស្បែកឆាប់ចាស់មុនអាយុខ្លាំងជាងគេ។ ដូច្នេះអ្នកត្រូវតែប្រើក្រែមនេះរាល់ថ្ងៃ ទាំងពេលភ្លើងក៏ដោយ៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង