ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីដំណាក់កាលទាំងឡាយដែលអ្នកងាយប្រឈមមុខនឹងជំងឺមហារីកសុដន់។ តើមានអ្វីខ្លះទៅ?

មនុស្សស្រីដែលងាយប្រឈមមុខនឹងជំងឺមហារីកសុដន់ គឺជាក្រុមនារីដែលធាត់ មានជំងឺទឹកនោមផ្អែម និងនារីដែលមិនធ្លាប់បំបៅទឹកដោះដល់កូន។ ក្នុងដំណាក់កាលដែលអ្នកងាយកើតមានជំងឺមហារីកសុដន់ គឺចាប់ពីពេលដែលអ្នកទើបតែមករដូវលើកទី១ រហូតដល់មុនពេលដែលអ្នកមានផ្ទៃពោះកូនទី១។ ក្នុងចន្លោះពេលនេះ អ្នកងាយនឹងប្រឈមមុខនឹងជំងឺមហារីកមួយនេះណាស់។ ដូចនេះ អ្នកគួរតែទៅពីនិត្យសុដន់ជារៀងរាល់ឆ្នាំឲ្យបានទៀងពេល ដើម្បីការពារសុដន់អ្នកឲ្យមានសុភាពល្អ ថែមទាំងអាចព្យាបាលបានទាន់ពេលទៀតផងបើកើតមានបញ្ហា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង