ក្នុងពេលមានផ្ទៃពោះ វាក៏មិនខុសគ្នានឹងពេលវេលានានានៃជីវិតដែរ ការថែរក្សាទម្ងន់ និងសុខភាព គឺជារឿងសំខាន់។ ប៉ុន្តែតើអ្នកគួរតែញ៉ាំអាហារសម្រាប់មនុស្សពីរនាក់ដែរទេ? ហើយតើអ្នកអាចហាត់ប្រាណដើម្បីរក្សាទម្ងន់ដែរទេ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកមានផ្ទៃពោះ រឿងចុងក្រោយដែលអ្នកចង់ធ្វើនោះគឺទម្ងន់តែម្តង។ ប៉ុន្តែតាមទិន្នន័យបានបញ្ជាក់ថា ស្ទើរតែពាក់កណ្តាលនៃស្រ្តីមានផ្ទៃពោះទាំងអស់ មកពិគ្រោះការថែទាំសុខភាពផ្ទៃពោះទាំងខ្លួនធាត់ ឬធាត់ជ្រុល ដែលរឿងនេះអាចប្រឈមកាន់តែខ្លាំងនឹងផលវិបាកចំពោះទារក។ ការធាត់ក្នុងពេលមានផ្ទៃពោះអាចប្រឈមកាន់តែខ្លាំងនឹងផលវិបាកដូចជា ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ។ វាក៏ធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងការរលូតកូន និងសម្រាលកូនដោយវះកាត់ថែមទៀត។
ជាមធ្យមទម្ងន់ដែលត្រូវឡើងគឺអាស្រ័យទៅតាមទឹកជុំវិញកូន និងការរីកធំរបស់ស្បូន ដែលអាចគិតថាមួយខែឡើងមួយគីឡូ មួយគីឡូកន្លះ។ ក្រៅពីនេះអ្នកនឹងឡើងទម្ងន់ដោយសារតែជាតិខ្លាញ់។ ដូច្នេះបើសិនជាអ្នកមានផ្ទៃពៅះ ឬមានគម្រោងយកកូន អ្នកមិនចាំបាច់តមអាហារពិសេសអ្វីឡើយ ប៉ុន្តែគួរញ៉ាំអាហារច្រើនប្រភេទខុសៗគ្នាដើម្បីទទួលបានជីវជាតិប្រកបដោយតុល្យភាព ទើបកូនអាចលូតលាស់បានល្អ។
ក្នុងត្រីមាសដំបូង ការហាត់ប្រាណដែលមានការប៉ះពាល់តិច ដូចជា ការអង្គុយចោងហោងហើយក្រោកឈរវិញ គឺជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការពង្រឹងដល់រាងកាយដើម្បីត្រៀមខ្លួនសម្រាប់ការប្រែប្រួលនានាដែលកើតឡើង។ វានឹងជួយបង្កើនរបត់ឈាមរត់ និងមុខងារសួតផងដែរ ដែលនឹងមានប្រយោជន៍ទាំងម្តាយ និងកូនក្នុងផ្ទៃ។ អ្វីដែលសំខាន់ចូរចៀសវាងការហាត់ប្រាណដោយការលើកទឹកទម្ងន់ ព្រោះវានឹងដាក់សម្ពាធទៅចង្កេះកាន់តែខ្លាំង និងងាយធ្វើឲ្យមានអារម្មណ៍វិលមុខ។
ការរត់គឺជាលំហាត់ប្រាណដ៏ល្អសម្រាប់ម្តាយ។ បើសិនជាអ្នកធ្លាប់រត់កីឡាមុនពេលមានផ្ទៃពោះ អ្នកនៅតែអាចបន្តធ្វើវាបានទៀតតែគួរតែធ្វើតិចៗ ហើយយកល្អគួរតែពិគ្រោះជាមួយឆ្មបជាមុនសិន។ យ៉ាងណាមិញ អ្នកមិនគួររត់កីឡាឡើយកក្នុងពេលមានផ្ទៃពោះបាន ២០សប្តាហ៍ហើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ខណៈពេលដែលការរត់ ៥ ទៅ១០គីឡូអាចជារឿងមានសុវត្ថិភាព ប៉ុន្តែកុំព្យាយាមធ្វើច្រើនជាងនេះអិ ព្រោះការរត់ធ្វើឲ្យឡើងកម្តៅក្នុងខ្លួន រហូតដល់ប៉ះពាល់ដល់កូនបាន៕