មនុស្សខ្លះយំដោយសារតែមានការប៉ះទង្គិចខាងផ្លូវចិត្តខ្លាំង ដូចជាបាត់បង់ស្នេហា ឬការងារធ្វើ ឬជួបគ្រោះខ្លាំងក្នុងជីវិត។ ប៉ុន្តែតើការយំពិតជាល្អចំពោះមនុស្សយើងដែរទេ? ការយំច្រើនតែជាការបង្ហាញអារម្មណ៍ភ្លាមៗក្រោយពេលមានអ្វីមួយពិបាកចិត្ត ឬពិបាកដោះស្រាយខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យើងយំនៅពេលយើងមិនអាចរកពាក្យអ្វីមកបញ្ជាក់អំពីអារម្មណ៍ដែលចង់ប្រាប់ឲ្យគេដឹង។ ការយំអនុញ្ញាតិឲ្យមនុស្សយើងមានទំនាក់ទំនងជាមួយនឹងផ្នែកជាច្រើននៃរាងកាយពួកគេ ដែលច្រើនតែកប់ក្នុងខ្លួនយ៉ាងអាថ៌កំបាំង។
ខណៈពេលដែលគ្មាននរណាម្នាក់ចង់ទទួលបានដំណឹងអាក្រក់ ឬអារម្មណ៍មិនល្អ តែការយំ និងបណ្តោយទៅតាមអារម្មណ៍អាចជារឿងមួយផ្តល់ផលវិជ្ជមានច្រើនវិញ។ ពិតណាស់ អ្នកដែលជាប្រិយមិត្តចំពោះការយំ ខ្ញុំគិតថា វាពិតជារឿងអស្ចារ្យណាស់ដែលអ្នកអាចប្រឈមនឹងការយំបាន ដោយសារតែវាអាចមានផលល្អផង និងអាចបញ្ចេញអារម្មណ៍បាន។
ខណៈពេលដែលការយំអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាងមុន តែមានមនុស្សជាច្រើនដែលមិនចូលចិត្តការយំទេ ប៉ុន្តែពួកគេមិនអាចធ្វើបាន។ ដូច្នេះតើអ្នកអាចធ្វើអ្វីបានទៅបើសិនជាអ្នកចង់យំ តែមិនអាចសម្រក់ទឹកភ្នែកបាន? វាពិតជារឿងសំខាន់ណាស់ដែលអ្នកត្រូវស្វែងយល់អំពីហេតុផលដែលនាំឲ្យអ្នកមិនអាចយំបាន។ អ្នកខ្លះប្រហែលជាមានភាពស៊ាំនឹងផ្លូវចិត្តចំពោះការយំ។ អ្នកខ្លះជាពិសេសមនុស្សប្រុសប្រហែលជាគិតថា ការយំគឺជារឿងអាម៉ាស ឬអ្នកប្រហែលជាមានគំនិតមួយអំពីរបៀបដែលការកើតទុក្ខរបស់អ្នកគួរតែមានអ្វីប៉ះពាល់និងអារម្មណ៍ ឬអត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខណៈពេលដែលអ្នកខ្លះបណ្តោយខ្លួនឲ្យយំដោយសារតែខ្លាច តែបែរជាចាប់ផ្តើមយំមិនឈប់ទៅវិញ៕