ចាប់តាំងពីពងស្វាសគឺជាសរីរាង្គបន្តពូជដ៏សំខាន់សម្រាប់បុរសមក រាល់ការឈឺចាប់គ្រប់យ៉ាងនៅក្នុងតំបន់មួយនេះ សុទ្ធតែអាចគ្រប់គ្រាន់នឹងធ្វើឲ្យបារម្ភដែរ។ ការឈឺចាប់នៅពងស្វាសគឺជារឿងដែលកើតឡើងជាញឹកញាប់ ហើយក៏ច្រើនតែមិនមានមូលហេតុអ្វីច្រើនដែលត្រូវខ្វល់ដែរ ប៉ុន្តែអ្នកក៏ត្រូវខ្លាចអំពីជំងឺដែលធ្ងន់ធ្ងរដែរដូចជា មហារីកពងស្វាសជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានមូលហេតុមួយចំនួនដែលអាចធ្វើឲ្យឈឺចាប់ក្នុងពងស្វាសខ្លាំងៗដូចជា៖
- រមួលពងស្វាស
- រលាកក្រពេញអេពីឌីឌីមដែលស្ថិតនៅលើពងស្វាស
- រលាកពងស្វាស
- គីសក្នុងពងស្វាស
- ទឹកដក់ក្នុងពងស្វាស
- ការរីកធំរបស់សរសៃវ៉ែនក្នុងពងស្វាស។
ភាគច្រើននៃការឈឺចាប់នៅពងស្វាសមិនអាចបង្ការបានទេ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីថែរក្សាពងស្វាស និងជួយបង្ការកុំឲ្យវាមានគ្រោះថ្នាក់បាន៖
អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព
ការប្រើប្រាស់ស្រោមអនាម័យនឹងជួយបន្ថយការប្រឈមនឹងជំងឺកាមរោគ។ ចូរទៅជួបពេទ្យដើម្បីពិនិត្យក្នុងករណីដែលអ្នកបានរួមភេទដោយមិនបានការពារ និងមានការផ្លាស់ប្តូរដៃគូររួមភេទច្រើន។
ពិនិត្យខ្លួនឯង
ចូរមានទម្លាប់មួយពិនិត្យពងស្វាសម្តងក្នុងមួយខែ។ អ្នកនឹងមានទំនុកចិត្តកាន់តែខ្លាំងទៅលើអ្វីដែលអ្នកមានអារម្មណ៍បើសិនជាអ្នកបានធ្វើវាជាទៀងទាត់ និងអាចសម្គាល់ដឹងអ្វីដែលប្រែប្រួល។
ធ្វើសកម្មភាព
បើសិនជាអ្នករកឃើញការប្រែប្រួលទាំងឡាយណាដែលមិនច្បាស់អំពីខ្លួនឯង ឬធ្លាប់មានការឈឺចាប់ធ្ងន់ធ្ងរ ឬភ្លាមៗនៅពងស្វាសម្ខាង ឬទាំងសងខាង ចូរទៅជួបគ្រូពេទ្យបន្ថែម។ ការរមួលពងស្វាសគួរតែត្រូវព្យាបាលភ្លាមៗ ហើយជំងឺមហារីកពងស្វាសវិញគួរតែឲ្យពេទ្យដឹងឲ្យបានលឿនផងដើម្បីទទួលលទ្ធផលកាន់តែល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការពារពងស្វាស
ចូរចៀសវាងការមានរបួសនៅពងស្វាសក្នុងពេលលេងកីឡាដែលមានការប៉ះទង្គិចខ្លាំងដូចជា ការប្រដាល តាមរយៈការស្លៀកខោការពារត្រឹមត្រូវ៕