បើសិនជាការមកខែរដូវរបស់អ្នកបានក្លាយទៅជារឿងមួយដែលពិបាក ឬធ្វើឲ្យមានបញ្ហាស្រ្តេសទាំងផ្លូវកាយ និងចិត្ត អ្នកប្រហែលជាមានបញ្ហារដូវមកច្រើនៗហើយ។ ថ្វីបើការមករដូវច្រើនៗគឺជារឿងដែលកើតឡើងជាញឹកញាប់ តែស្រ្តីភាគច្រើនមិនបានបាត់បង់ឈាមខ្លាំងឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មានជំងឺមួយចំនួនដែលធ្វើឲ្យរដូវមកច្រើនៗដូចជា៖
- ដុំសាច់ក្នុងស្បូន
- មានដុំប៉ូលីពក្នុងស្រទាប់អង់ដូម៉ែត្រ
- ជំងឺអង់ដូម៉ែត្រ
- ជំងឺរលាកក្នុងអាងត្រគាក
- ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ
- មហារីក
- ការប្រើប្រាស់ថ្នាំ
- ដាក់កងក្នុងស្បូន
- ជំងឺទឹកនោមផ្អែម
- ជំងឺហូរឈាមខុសធម្មតា
- ជំងឺថ្លើម
យ៉ាងណាមិញ មានរឿងជាច្រើនដែលអ្នកអាចធ្វើបានដើម្បីដោះស្រាយបញ្ហាមិនមានផាសុកភាពនៅពេលមករដូវច្រើនៗ៖
- ចូររំងាប់អារម្មណ៍៖ ការថប់អារម្មណ៍អាចធ្វើឲ្យការធ្លាក់ឈាមកាន់តែធ្ងន់ធ្ងរ ដូច្នេះចូរព្យាយាមរំងាប់អារម្មណ៍ និងអនុវត្តការដកដង្ហើមជ្រៅៗ។
- ញ៉ាំទឹកឲ្យបានច្រើន៖ បើសិនជាអ្នកកំពុងតែធ្លាក់ឈាមច្រើនៗ អ្នកពិតជាមិនចង់ខ្សោះជាតិទឹកក្នុងខ្លួនឡើយ
- ចូរគិតទុកជាមុន ដូច្នេះអ្នកត្រូវការប្រើសម្លីអនាម័យនៅផ្ទះច្រើនឬអត់៖ អ្នកប្រហែលជាត្រូវប្រើសម្លីអនាម័យច្រើនជាងធម្មតា ឬច្រើនក្នុងពេលមួយម៉ោងៗ។
- បើសិនជាអ្នកប្រើថ្នាំ វាគួរតែត្រូវការលេបហើយ៖ ប្រភេទថ្នាំ Mefenamic Acid និង Ibuprofen ត្រូវបានគេបង្ហាញថា អាចបន្ថយការធ្លាក់ឈាមរដូវបាន។ ចូរប្រាកដថា អ្នកកំពុងតែប្រើប្រាស់អ្វីដែលគ្រូពេទ្យបានណែនាំដែរ។
- ត្រូវការប្រើថ្នាំគ្រាប់ជាតិដែក៖ ការធ្លាក់ឈាមរដូវច្រើនៗជាប់ទាក់ទងនឹងការកង្វះគ្រាប់ឈាមដោយសារតែជាតិដែកតិច។ របបអាហារដែលសម្បូរទៅដោយជាតិដែកគឺជាអ្វីដែលត្រូវញ៉ាំ។ ជាតិដែលមានក្នុង សាច់ សត្វប្រភេទមានសម្បក ស្ពៃស្ពីណាច ប្រូខូលី និងតៅហ៊ូ។
- ត្រូវបញ្ចូលវីតាមីន C ក្នុងរបបអាហារផងដើម្បីជំនួយដល់ការបឺតស្រូបជាតិដែកពីក្នុងអាហារ៖ វីតាមីន C ច្រើនរកឃើញក្នុងផ្លែឈើជូរៗ បឺរី និងបន្លែដូចជា ប្រូខូលី និងសណ្តែក។
- ចូរស្អំទឹកក្តៅដើម្បីបំបាត់ការឈឺចាប់ និងជួយដល់ការធូរស្រាលសាច់ដុំ
- ការងូតទឹកគឺជារឿងធម្មតាទេ កាលណាអ្នកមិនមានអារម្មណ៍ខ្យល់គរទេ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសរសេរកំណត់ត្រាបន្ថែមនៅពេលចាប់ផ្តើមមានបញ្ហានេះថាតើវាមានអ្វីប្រែប្រួលខ្លះដើម្បីងាយស្រួលប្រាប់ដល់គ្រូពេ្យបានដឹង៕