ខណៈពេលដែលមនុស្សជាច្រើនដឹងអំពីការប្រឈមនឹងជំងឺកាមរោគដោយសារប្រើវិធីស៊ូកបញ្ចូលលិង្គដើម្បីរួមភេទ តែគេមិនសូវបានដឹងអំពីជំងឺនេះថា អាចឆ្លងតាមរយៈការប្រើមាត់រួមភេទទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលការចម្លងមិនសូវជាកើតឡើងច្រើនជាងការស៊ូកបញ្ចូលលិង្គតាមទ្វារមាស និងរន្ធគូថ តែវានៅតែមានជំងឺគាមរោគជាច្រើនអាចឆ្លងតាមរយៈការប្រើមាត់រួមភេទដែរ។
តើអ្នកអាចឆ្លងជំងឺកាមរោគពីការរួមភេទតាមមាត់ដែរទេ?
ជំងឺកាមរោគដែលឆ្លងខ្លាំងជាងគេបំផុតក្នុងពេលរួមភេទ គឺជាជំងឺប៉េស ជំងឺប្រមេះទឹកបាយ និងស្វាយ។ ប៉ុន្តែជំងឺដែលមិនសូវនោះ តែឆ្លងដែរក្នុងពេលរួមភេទតាមមាត់មានដូចជា ជំងឺប្រមេះទឹកថ្លា អេដស៍ ជំងឺរលាកថ្លើមប្រភេទ A, B និង C និងវីរុសបង្កជំងឺឬសនៅប្រដាប់ភេទ។
តើជំងឺកាមរោគអាចឆ្លងក្នុងពេលរួមភេទតាមមាត់បានយ៉ាងដូចម្តេចទៅ?
ជំងឺកាមរោគចម្លងក្នុងពេលរួមភេទតាមមាត់កើតឡើងដោយសារតែការប៉ះពាល់ស្បែកនឹងស្បែក ការផ្លាស់ប្តូរទឹកសរីរៈ ឬទាំងពីរ។ កាលណាមាននរណាម្នាក់មានបញ្ហាដាច់ដោចតិចតួច ឬមានដំបៅនៅបបូរមាត់ វាក៏អាចធ្វើឲ្យមានបន្តូរទឹកសរីរៈ និងបង្កជាការឆ្លងបានដែរ។ មិនមែនទាល់តែមានការបាញ់ទឹកកាមទើបធ្វើឲ្យឆ្លងជំងឺកាមរោគទេ តែការចេញទឹកកាមបែប Pre-ejaculation ក៏អាចឆ្លងបានដែរ។
តើគួរធ្វើដូចម្តេចទើបអាចបន្ថយការប្រឈមមុខបាន
ដើម្បីឲ្យការរួមភេទតាមមាត់កាន់តែមានសុវត្ថិភាព និងបន្ថយការចម្លងជំងឺកាមរោគ អ្នកគួរតែប្រើប្រាស់ការការពារដូចជា ស្រោមអនាម័យគ្រប់ពេលរួមភេទទាំងអស់។ មនុស្សយើងភាគច្រើនដឹងអំពីស្រោមអនាម័យ និងរបៀបដែលវាអាចបន្ថយការប្រឈមមុខបាន។ ប៉ុន្តែការប្រើស្រោមអនាម័យនៅមាត់គឺមិនសូវដឹងទេ ហើយនៅស្រុកយើងក៏មិនមានការចែកចាយព័ត៌មានបានគ្រប់គ្រាន់អំពីរឿងនេះដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ ចូរចាំថា ស្រោមអនាម័យមិនអាចការពារអ្នកពីជំងឺកាមរោគបានទាំងអស់ឡើយ។ ជាពិសេសជំងឺប៉េះនៅតែអាចឆ្លងបានដដែលទោះបីជាប្រើស្រោមអនាម័យហើយក៏ដោយ៕