បញ្ហាមុនលើស្បែកក្បាលមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាមុនលើស្បែកក្បាលឆាប់រហ័ស ៖

១. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាជាមួយទឹកធម្មតា ២ ស្លាបព្រា រួចកូរឱ្យសព្វ។ ក្រោយពេលកក់សក់និងប្រើក្រែមបន្ទន់សក់រួច ចាក់ម៉ាស្សាទឹកល្បាយដែលលាយរួចលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ២ នាទីសឹមលាងសម្អាតចេញ។

២. ទទួលទានអាហារសុខភាពល្អនិងមានតុល្យភាព

បង្កើនការទទួលទានប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែចាំបាច់ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំដែលសំខាន់សម្រាប់ព្យាបាលមុនលើស្បែកក្បាល។

៣. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

វិធីនេះជួយបញ្ចេញជាតិពុលពីក្នុងរាងកាយនិងជួយព្យាបាលមុនលើស្បែកក្បាល ព្រមទាំងល្អសម្រាប់សុខភាពរាងកាយទាំងមូលថែមទៀតផង។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកប្រទាលកន្ទុយស្រស់លើស្បែកក្បាល និងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ៣០ នាទី។ បន្ទាប់មកសឹមលាងសម្អាតចេញជាមួយទឹកធម្មតា។

៥. ទឹកឃ្មុំនិងម្សៅឈើអែម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ២ ស្លាបព្រាបាយជាមួយម្សៅឈើអែម ១/២ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងទុកចោលសម្រាប់រយៈពេល ៣០ នាទីសិនមុននឹងលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង