តើកូនរបស់អ្នកខ្ជិល មិនព្រមទៅរៀនទេ? តើនៅពេលដែលគេជួបការលំបាកក្នុងការសិក្សា គេអាចបោះបង់ចោលទេ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីដែលធ្វើឱ្យកូនអ្នកមានចិត្តអំនត់ទោះបីជាជួបឧបសគ្គអ្វីក៏ដោយ។

  1. អ្នកមិនត្រូវបង្ខំកូនឱ្យរៀនអ្វីដែលគេមិនចូលចិត្តនោះទេ អ្នកត្រូវផ្តល់សិទ្ធឱ្យគេជ្រើសរើស ទើបគេអាចមានចិត្តដើម្បីរៀនសូត្រ។
  2. នៅពេលដែលគេសរសេរអក្សរខុស អ្នកមិនត្រូវលុបចោលភ្លាមទេ អ្នកត្រូវឱ្យកូនដឹងពីកំហុសរបស់ខ្លួន ហើយទើបធ្វើការកែប្រែដោយមានចិត្តអំនត់ ហើយសរសេររហូតដល់ស្អាតទើបបាន។
  3. មិនត្រូវនៅពេលដែលគេធ្វើខុសតែបន្តិច ហើយស្តីបន្ទោសឱ្យកូននោះទេ ព្រោះគេអាចនឹងមានជំងឺភ័យខ្លាច ហើយប៉ះពាល់ដល់ការសិក្សារបស់គេណាស់ ធ្វើឱ្យគេមិនចង់រៀនតទៅទៀត។
  4. មិនត្រូវយកពាក្យបញ្ឈឺមកប្រើដាក់កូននោះទេ ព្រោះយូរៗទៅគេនឹងគិតថាខ្លួនឯងអន់ ហើយមិនចង់បន្តរៀនសូត្រទៀតទេ។
  5. មិនត្រូវឱ្យកូនរៀនមុខវិជ្ជាច្រើននោះទេ ព្រោះកូននឹងគ្មានពេលរំលឹកមេរៀនឡើងវិញ។ ម្យ៉ាងទៀត វាអាចធ្វើឲ្យខួរក្បាលកូនច្របូកច្របល់ខ្លាំង ដោយមិនអាចផ្ចង់អារម្មណ៍ដើម្បីរៀនសូត្រនោះឡើយ។
  6. ចុងក្រោយមិនត្រូវយកការសិក្សារបស់កូនទៅប្រៀបធៀបជាមួយកូនដទៃឡើយ ព្រោះបើអ្នកប្រៀបធៀប កូននឹងមិនមានចិត្តរៀននោះទេ គេនឹងគិតថាគេប្រៀបមិនបានកូនដទៃទោះបីជាខំរៀនយ៉ាងណាក៏ដោយ៕