វាគឺជារឿងធម្មតាទេក្នុងការបារម្ភចំពោះកូនតូចៗដែលក្តៅខ្លួនខ្លាំង ប៉ុន្តែយកល្អគួរតែរំងាប់អារម្មណ៍ខ្លះទៅ ដោយសារតែការក្តៅខ្លួនគឺជាអាការៈធម្មតាមួយដែលកូនកំពុងតែប្រឆាំងនឹងការបង្ករោគ។ ការក្តៅខ្លួនគឺជាផ្នែកមួយដ៏សំខានរបស់យន្តការណ៍ការពារខ្លួនរបស់រាងកាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រាងកាយត្រូវការប្ងកើតកម្តៅបន្ថែមដើម្បីធានាថា មេរោគដែលចូលមកនោះមិនអាចរស់នៅបាន។ ភាពក្តៅនេះនឹងជួយកូនក្នុងការប្រឆាំងនឹងជំងឺ ដូច្នេះការក្តៅខ្លួនមិនប្រាកដថាអាក្រក់ទាំងអស់ឡើយ។
ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលឪពុកម្តាយគួរធ្វើនៅពេលដឹងថាកូនកំពុងតែក្តៅខ្លួន
ដោះខោអាវ
វិធីដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុតក្នុងការជួយបញ្ចុះកម្តៅកូនគឺដោះខោអាវគេចេញ។ ក្មេងគ្រាន់តែឲ្យស្លៀកខោទឹកនោមគឺគ្រប់គ្រាន់នឹងជួយថែរក្សារាងកាយហើយ។ បើសិនជាកូនញ័រខ្លួនពេលក្តៅខ្លួន អ្នកអាចគ្របដណ្តប់ភួយឲ្យគេបាន។ ប៉ុន្តែនៅពេលសីតុណ្ហភាពកូនស្រួលបួលវិញ ឬចាប់ផ្តើមបែកញើសវិញ ពួកគេត្រូវការត្រជាក់វិញហើយ។
ធ្វើឲ្យកូនត្រជាក់
ចូរប្រាកដថា បន្ទាប់គេងមានខ្យល់ចេញចូល និងត្រជាក់ ប៉ុន្តែកុំឲ្យរងារ។ បើសិនជាគេមានអារម្មណ៍ថាត្រជាក់ខ្លាំង ឬញ័រខ្លួនមានន័យថា ពួកគេនឹងមិនបាត់បង់កម្តៅទេ ហើយក៏ជារបៀបដែលរាងកាយទាញយកភាពស្រួលបួលមកវិញដែរ។ ដូច្នេះកុំឲ្យគេងូតទឹកត្រជាក់ឲ្យសោះ ព្រោះភាពត្រជាក់ប៉ះស្បែកអាចធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនឡើងក្តៅវិញ។
ចូរឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
ក្មេងដែលក្តៅខ្លួនត្រូវការញ៉ាំទឹកច្រើនជាងធម្មតា ដោយសារតែភាពក្តៅនឹងធ្វើឲ្យពេកញើសកាន់តែច្រើន។ ចូរប្រាកដថា កូនអ្នកញ៉ាំទឹកបានច្រើន (មួយស្លាបព្រាកាហ្វេពេញជារៀងរាល់ពីរបីនាទី បើសិនជាចាំបាច់)។ កាលណាគេញ៉ាំតឹកច្រើន វាក៏មិនមែនជារឿងបញ្ជាក់ថា ពួកគេញ៉ាំច្រើនពេកដែរ។
សម្រាកគឺជារឿងល្អបំផុត
ការសម្រាក និងគេងគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ក្មេងប្រឆាំងនឹងការបង្ករោគ ដែលវានឹងបន្ថយការក្តៅខ្លួនបាន។ ប៉ុន្តែមិនមែនមានន័យថា បើសិនជាគេចង់លេង ក៏ត្រូវឲ្យគេគេងរាល់ថ្ងៃដែរនោះទេ។
យកចិត្តទុកដាក់ចំពោះគេ
ក្មេងដែលមិនស្រួលខ្លួនបែបនេះច្រើនតែត្រូវការឪពុកម្តាយខ្លួននៅជិតដើម្បីផ្តល់ផាសុកភាព។ បើសិនជាអាច ចូរប្រាកដថា អ្នកបានបីថ្នាក់ថ្នមគេច្រើន ដើម្បីជួយមើលថែគេរហូតដល់សុខភាពល្អវិញ។
ការប្រើប្រាស់ថ្នាំ
បើសិនជាអ្នកចង់ប្រើថ្នាំដើម្បីបញ្ចុះកម្តៅ ចូរសុំការណែនាំពីគ្រូពេទ្យជាមុនសិន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ថ្នាំដែលអាចប្រើបានគួរតែជាប្រភេទ Paracetamol និង Ibuprofen ប៉ុន្តែថ្នាំ Aspirin មិនគួរណាប្រើលើក្មេងអាយុក្រោម ១៦ឆ្នាំឡើយ៕