បើសិនជាអ្នករួមភេទដោយមិនបានការពារ ហើយមិនចង់មានកូនទៀតនោះ ការប្រើថ្នាំពន្យាកំណើតបន្ទាន់គឺជាជម្រើសដ៏ល្អបមផុត។ វាត្រូវបានបង្កើតឡើងដើម្បីបង្ការការមានផ្ទៃពោះក្រោយរួមភេទមិនបានការពាររួច ឬបើសិនចាការពន្យាកំណើតដែលអ្នកមានមិនមានប្រសិទ្ធភាពជាពិសេស ស្រោមអនាម័យរហែក ឬភ្លេចលេបថ្នាំពន្យាកំណើត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជម្រើសនៃការពន្យាកំណើតដ៏មានសុវត្ថិភាព និងលឿនបំផុតនោះគឺថ្នាំពន្យាកំណើតបន្ទាន់នេះឯង ដោយសារតែវាមានប្រសិទ្ធភាពរហូតដល់ ៩៥ភាគរយឯណោះ។
ថ្នាំគ្រាប់ពន្យាកំណើតបន្ទាន់អាចរកទិញតាមឱសថដ្ឋាននានាដោយមិនបាច់មានវេជ្ជបញ្ជាអ្វីឡើយ ហើយវាមានប្រសិទ្ធភាពតាមរយៈការបញ្ឈប់ការចេញមេជីវិតឈ្មោលពីក្រពេញអូវ៉ែ។ ក្រោយពេលលេបថ្នាំគ្រាប់ពន្យាកំណើតបន្ទាន់នេះរួច អ្នកទំនងជាមានអាការៈ ធ្លាក់ឈាមរដូវមិនទៀងតាត់។ មានន័យថាអ្នកប្រហែលជាមានការធ្លាក់ឈាមរឹមៗភ្លាមៗក្រោយលេបរួច ហើយវាអាចផ្លាស់ប្តូរវដ្តរដូវទៀត។
ជាទូទៅ ផលរំខាននៃការលេបថ្នាមប្រភេទនេះមិនមែនជាបញ្ហាធំដុំឡើយ ដែលមានដូចជា៖
- អារម្មណ៍មិនល្អ
- ឈឺសុដន់
- ឈឺពោះបែបរមួលៗ
- ចង្អោ
- ក្អួត
ថ្នាំគ្រាប់ពន្យាកំណើតបន្ទាន់គឺមានសុវត្ថិភាពខ្លាំង ហើយអ្នកក៏មិនបាច់ភ័យខ្លាចក្នុងការប្រើប្រាស់វាដែរ។ ប៉ុន្តែអ្វីដែលត្រូវចងចាំខ្លាំងនោះគឺថា ថ្នាំពន្យាកំណើតបន្ទាន់មិនគួរតែប្រើប្រាស់ជាទៀងទាត់សម្រាប់គ្រប់គ្រងការពន្យាកំណើតឡើយ ដោយសារតែវាមិនមានប្រសិទ្ធភាពដូចគ្នានឹងវិធីពន្យាកំណើតផ្សេងឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជារដូវអ្នកមិនមកក្នុងរយៈពេលមួយឬពីរសប្តាហ៍ក្រោយលេបថ្នាំនេះរួច កុំភ្លេចធ្វើតេស្តទឹកនោមរកមើលការមានផ្ទៃពោះ៕