បើសិនជាអ្នកស្ថិតក្នុងពាក់កណ្តាលផ្លូវនៃការមានផ្ទៃពោះ យកល្អគួរតែកុំឲ្យនរណារំលឹកអំពីជំងឺត្រៀមក្រឡាភ្លើងអី ព្រោះវាអាចនឹងធ្វើឲ្យអ្នកភ័យខ្លាច និងបារម្ភច្រើនបាន។ ប៉ុន្តែមុនពេលអ្នកភ័យ យកល្អគួរតែយល់ដឹងអំពីការពិតរបស់វាមួយចំនួនសិន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្នុងចំណោមស្រ្តី ១០នាក់អាចមានរហូតដល់ មួយនាក់នឹងកើតជំងឺត្រៀមក្រឡាភ្លើងក្នុងពេលមានផ្ទៃពោះ ហើយមានតែម្នាក់គង់ក្នុងចំណោមស្រ្តី ១០០នាក់នឹងមានលក្ខណៈជំងឺបែបនេះធ្ងន់ធ្ងរ ដូច្នេះខណៈពេលដែលវាគឺជារឿងសំខាន់ក្នុងការតាមដានសុខភាព វាទំនងជាមិនមែនជាជំងឺដែលអាចប្រែទៅជាធ្ងន់ធ្ងរដោយងាយឡើយ។
ជំងឺត្រៀមក្រឡាភ្លើងគឺជាផលវិបាកមួយនៃការមានផ្ទៃពោះដែលអាចកើតឡើងគ្រប់ពេល ប៉ុន្តែជាធម្មតាវាកើតឡើងក្រោយ ២០សប្តាហ៍។ អាការៈសំខាន់នៃជំងឺត្រៀមក្រឡាភ្លើងមានដូចជា លើសសម្ពាធឈាម និងចេញជាតិប្រូតេអ៊ីនតាមទឹកនោមច្រើន។ ប៉ុន្តែស្រ្តីខ្លះក៏សម្គាល់ឃើញអាការៈត្រៀមក្រឡាភ្លើងទៀតដែរដូចជា៖
- ឈឺក្បាលធ្ងន់ធ្ងរ
- ឈឺចាប់ក្នុងពោះផ្នែកខាងលើធ្ងន់ធ្ងរ
- ព្រឺលភ្នែក
- ហើមប្រអប់ជើង ជើង និងប្រអប់ដៃ
- ក្អួត
- ងាយនឹងជាំស្បែក។
ករណីដ៏កម្រនោះគឺថា ការត្រៀមក្រឡាភ្លើងអាចវិវត្តន៍ទៅជាជំងឺមួយទៀតឈ្មោះថា ក្រឡាភ្លើងពេញលេញ (ប្រកាច់) ដែលអាចគ្រោះថ្នាក់ខ្លាំងទាំងម្តាយ និងកូន។ ហេតុផលបែបនេះទើបតម្រូវឲ្យស្រ្តីត្រៀមក្រឡាភ្លើងគួរតែតាមដានឲ្យបានដិតដល់។
ទោះបីជាយ៉ាងណាក៏ដោយ ជំងឺត្រៀមក្រឡាភ្លើងនឹងមិនបាត់ទៅវិញ ឬជាឡើយលុះត្រាតែសម្រាលកូនរួច។ ប៉ុន្តករណីភាគច្រើន វានឹងបាត់ទៅវិញក្នុងរយៈពេល ៤៨ម៉ោងនៃការសម្រាលកូន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែការព្យាបាលដ៏ល្អបំផុតច្រើនតែជាការសម្រាលដោយធម្មជាតិ ឬសម្រាលដោយវះកាត់ឲ្យបានលឿន៕