តើអ្នកមានបារម្ភថាខ្លួនឯង ឬកូនអាចកើតជំងឺកញ្ជ្រឹលដែរទេ? សព្វថ្ងៃនេះជំងឺកញ្ជ្រឹលមិនសម្បូរនៅស្រុកយើងឡើយដោយសារតែប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺនេះ ប៉ុន្តែគ្រប់គ្នាអាចឆ្លងជំងឺនេះបានបើសិនជាពួកគេមិនបានចាក់វ៉ាក់សាំង ឬមិនធ្លាប់ចាក់វាពីមុនមក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺកញ្ជ្រឹលចាប់ផ្តើមជាមួយនឹងអាការៈដូចជំងឺផ្តាសាយមុនពេលចេញកន្ទួលរមាស់។ ជាធម្មតាជំងឺនេះស៊ីពេលពី ៧ ទៅ ១០ថ្ងៃ។ វាគឺជាជំងឺបង្កឡើងដោយវីរុសដែលឆ្លងខ្លាំងបំផុត។ វីរុសនេះស្ថិតក្នុងត្រកូលវីរុសឈ្មោះថា Paramyxovirus ដែលវីរុសបង្កជំងឺស្រឡាទែនក៏ស្ថិតក្នុងត្រកូលជាមួយគ្នាដែរ។
អាការៈជំងឺកញ្ជ្រឹលដំបូងច្រើនតែមានដូចជា៖
- អាការៈជំងឺកញ្ជ្រឹលច្រើនតែចាប់ផ្តើមជាមួយនឹងការក្តៅខ្លួនប្រហែឡ ៣៩អង្សារ និងត្រជាក់ខ្លួន
- ក្អក
- ឈឺបំពង់ក ដែលអាចនាំឲ្យហើមកូនកណ្តុរក្នុងបំពងក
- ក្រហមភ្នែក
- ខ្លាចពន្លឺ
- មានកន្ទួលក្រហមៗ ទំហំដូចគ្រាប់ខ្សាច់ ដែលវាអាចកើតឡើងនៅក្នុងមាត់ ជុំវិញធ្មេញ។ កន្ទួលនេះហៅម៉្យាងទៀតថា Koplik
- ថ្វីបើវាអាចឡើងកម្តៅម្តងទៀតនៅពេលចេញកន្ទួលរមាស់ក៏ដោយ តែវានឹងចុះត្រជាក់ ៣ ទៅ ៤ថ្ងៃ ក្រោយវិញ
- កន្ទួលរមាស់ច្រើនតែចាប់ផ្តើមនៅជុំវិញត្រចៀក និងរាលដាលទៅរាងកាយ និងជើងរយៈពេលមួយឬពីរថ្ងៃ។ កន្ទួលនេះមានលក្ខណៈក្រហមថ្លា
- កន្ទួលដំបូងគឺតូចខ្លាំងណាស់ ប៉ុន្តែវាអាចធំជាងមុនរហូតដល់ពីរដងយ៉ាងលឿន និងចាប់ផ្តើមច្របលចូលគ្នា
- សីតុណ្ហភាពអាចឡើងខ្ពស់ដល់ ៤០អង្សាររយៈពេលពីរថ្ងៃ។ បន្ទាប់មកវាកើតជាមួយកន្ទួលរមាស់បន្ថែមទៀត
- អាការៈច្រើនតែស្រួលបួលមកវិញក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ។
ការព្យាបាលជំងឺកញ្ជ្រឹលដ៏ល្អបំផុតគឺគេងសម្រាកនៅផ្ទះ និងក្នុងបន្ទប់ត្រជាក់ដោយមិនមានពន្លឺចាំងខ្លាំងឡើយ។ ចូរញ៉ាំទឹកឲ្យបានច្រើនដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន ហើយទឹកក្តៅឧណ្ហៗអាចជួយសម្រួលដល់ការក្អកបាន។ ថ្នាំ Paracetamol ឬ Ibuprofen អាចប្រើដើម្បីបំបាត់ការមិនមានផាសុកភាព និងបញ្ចុះកម្តៅ។
បើសិនជាអ្នកមិនធ្លាប់កើតជំងឺកញ្ជ្រឹលទេ វាទំនងជាមានការឆ្លងខ្លាំង ហើយអាចរាលដាលតាមរបៀបដូចខាងក្រោមនេះ៖
- ដំណក់ដង្ហើមចេញពីអ្នកជំងឺទៅអ្នកជា
- គ្រប់គ្នាដែលមិនមានជំងឺកញ្ជ្រឹលសុទ្ធតែអាចឆ្លងជំងឺនេះបានទាំងអស់
- ទារកទើបនឹងកើតរហូតដល់អាយុ ៤ខែ នឹងមិនឆ្លងឡើយបើសិនជាម្តាយធ្លាប់កើតជំងឺកញ្ជ្រឹលរួច នេះដោយសារតែម្តាយផ្តល់អង់ទីគ័រដល់កូន
- រយៈពេលសង្ងំរបស់ជំងឺកញ្ជ្រឹលច្រើតែមួយទៅពីរសប្តាហ៍(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកជំងឺមានលក្ខណៈឆ្លងខ្លាំងចាប់ពីបួនថ្ងៃទៅមុនពេលចេញកន្ទួលរមាស់៕