ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាមានអាហារមួយចំនួនមានប្រសិទ្ធភាពពង្រាវឈាមដូចទៅនឹងថ្នាំអាស្ពីរីនដែរ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើអាហារទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអាចពង្រាវឈាម ៖

១. អាហារមានផ្ទុកសារធាតុ Salicylates

សារធាតុ Salicylates ជួយរក្សាភាពរាវនៃឈាមដោយរារាំងសកម្មភាពនៃវីតាមីន K ដែលជាសារធាតុចិញ្ចឹមជម្រុញការកកឈាម។ សារធាតុ Salicylates ក៏ជួយពន្លឿនចរន្តឈាមរត់ ព្រមទាំងអត្រានៃការដុតរំលាយអាហារក្នុងរាងកាយផងដែរ។ អាហារដែលជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុរួមមានខ្ញី ម្សៅការី ម្ទេសក្រហម ឈើអែម ក្រូច ឈើរី ស្ត្របឺរី ប្ល៊ូបឺរី ផ្លែព្រូន ទំពាំងបាយជូរ។ អ្នកក៏អាចទទួលបានសារធាតុ salicylates ពីទឹកឃ្មុំ ទឹកខ្មេះ ស្រាក្រហម និងសូម្បីតែស្ករកៅស៊ូមានផ្ទុកជីអង្កាម។

២. អាហារមានផ្ទុកសម្បូរទៅដោយវីតាមីន E

វីតាមីន E ជាប្រភេទនៃសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទដែលពូកែណាស់ខាងទប់ស្កាត់ការកកឈាម។ នេះជាមូលហេតុដែលអ្នកចង់ពង្រាវឈាមគួរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរដោយវីតាមីន E។ ប្រភពដ៏ប្រសើរបំផុតនៃវីតាមីន E រួមមានគ្រាប់ធញ្ញជាតិ គ្រាប់ពូជ ម្ទេសផ្លោកក្រហម ល្ហុង គីវី ប្រេងអូលីវ និងប្រេងដូងជាដើម។

៣. អាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣

មិនត្រឹមតែល្អចំពោះសុខភាពបេះដូងដោយប្រយុទ្ធប្រឆាំងការរលាកនិងបន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្កា ៣​ ក៏មានប្រសិទ្ធភាពទប់ស្កាតការកកើតឡើងនូវកំណកឈាមគួរឱ្យកត់សម្គាល់។ ប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ រួមមានត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ។

៤. អាហារមានលក្ខណៈសម្បត្តិអង់ទីប៊ីយូទិក

អង់ទីប៊ីយូទិកអាចសម្លាប់បាក់តេរីមួយចំនួនក្នុងពោះវៀនដែលជួយជម្រុញការផលិតវីតាមីន k។ អាហារដែលជាប្រភពដ៏ប្រសើរបំផុតនៃអង់ទីប៊ីយូទិករួមមានខ្ទឹមស ខ្ទឹមបារាំង។ ប្រេងអូលីវ ឈើអែម និងទឹកឃ្មុំក៏មានផ្ទុកលក្ខណៈសម្បត្តិអង់ទីប៊ីយូទិកផងដែរ។

៥. អាហារមានផ្ទុកសារធាតុ bromelain

ម្នាស់ជាប្រភពដ៏ប្រសើរបំផុតតែមួយគត់នៃសារធាតុ bromelain។ ហើយសារធាតុនេះជាអង់ស៊ីមជួយកម្ចាត់ការរលាកដែលជាអ្វីមួយអាចបង្កើនសម្ពាធឈាមនិងវិវត្តទៅជាកំណកឈាម។ Bromelain ក៏មានលក្ខណៈសម្បត្តិអង់ទីប៊ីយូទិកគួរឱ្យកត់សម្គាល់។

ប្រយ័ត្ន៖ ទោះជាយ៉ាងណាអ្នកមិនគួរបញ្ឈប់ការប្រើប្រាស់ថ្នាំពង្រាវឈាមណាមួយដែលមានវេជ្ជបញ្ជាត្រឹមត្រូវ ហើយទទួលទានអាហារខាងលើជំនួសឡើយ។ ដើម្បីជាការប្រសើរចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង