ដំណាក់កាលទាំង៣នៃការមានផ្ទៃពោះនៅទីនេះសំដៅដល់ដំណាក់ដំបូង កណ្តាល និងចុងក្រោយ ហើយនៅ៣ដំណាក់កាលនេះ អ្នកគួរតែជ្រើសរើសផ្លែឈើដែលល្អចំពោះសុខភាពអ្នកមកបរិភោគ ព្រោះវាអាចធ្វើឲ្យកូនមានសុខភាពល្អ ដូចនេះតើដំណាក់កាលណាសាកសមក្នុងការបរិភោគផ្លែឈើណាខ្លះ?

ដំណាក់កាលដំបូង

នៅពេលដែលអ្នកមានផ្ទៃពោះដំបូង​ សុខភាពអ្នកនឹងចាប់ផ្តើមប្រែប្រួល ហើយវាប្រែជាខ្សោយជាងមុន ដូចនេះនៅពេលនេះអ្នកអាចបរិភោគផ្លែឈើមួយចំនួនដូចជា ៖ ផ្លែប៉ោម ចេក អំពៅ និងក្រូចជាដើម ហើយនៅដំណាក់កាលដំបូងនេះ អ្នកគួរតែបរិភោគក្រូចថ្លុង ព្រោះវាមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះអាចចៀសផុតពីជំងឺខ្វះឈាម ថែមទាំងអាចធ្វើឲ្យកូនលូតលាស់បានល្អ និងមិនអាចកើតមុនខែទៀតផង។

ដំណាក់កាលកណ្តាល

នៅដំណាក់កាលកណ្តាលនេះ កូនក្នុងផ្ទៃមានភាពនឹងនរហើយ ដូចនេះអ្នកអាចជ្រើសរើសផ្លែឈើទៅតាមសុខភាពអ្នកមកបរិភោគបាន បើអ្នកមានសុខភាពដែលឆាប់ក្តៅក្នុង អ្នកអាចជ្រើសរើសផ្លែឈើដែលធ្វើឲ្យរាងកាយអ្នកត្រជាក់បានដូចជា ៖ ឳឡឹក ចេក ទ្រលាប់ ក្រូច ហើយបើសុខភាពអ្នកមិនងាយក្តៅក្នុង អ្នកអាចបរិភោគផ្លែឈើក្តៅមួយចំនួនដូចជា ត្របែក និងទុរេន ព្រោះវាសុទ្ធតែជាផ្លែឈើដែលល្អចំពោះសុខភាពអ្នក។

ដំណាក់កាលមានផ្ទៃពោះចុងក្រោយ

នៅដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះនេះ ទឹកភ្លោះអ្នកនឹងចាប់ផ្តើមតិចជាងមុន ដូចនេះអ្នកគួរតែបរិភោគផ្លែឈើដែលមានជាតិទឹកច្រើនដូចជា ៖ គីវី ក្រូចជាដើម ហើយបើអ្នកមានអាការៈទល់លាមក អ្នកអាចបរិភោគផ្លែស្រកានាគបាន វានឹងជួយឲ្យអ្នកបត់ជើងស្រួល៕