ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ២ប្រភេទដែលអ្នកគួរតែញ៉ាំទាំងសំបក ទើបអាចមានរាងស្អាតបាន។ តើមានអ្វីខ្លះទៅ?
- ផ្លែប៉ោម អ្នកគួរតែញ៉ាំទាំងសំបក ព្រោះក្នុងសំបកផ្លែប៉ោម ក៏មានផ្ទុកសារធាតុសរសៃដែរ ដោយធ្វើឲ្យងាយស្រួលបត់ជើងធំក្រោយពេលដែលពិសាររួច។ ដូចនេះ អ្នកគួរតែបរិភោគទាំងសំបក ទើបអាចធ្វើឲ្យអ្នកមានរាងស្អាតបាន ព្រោះកាកសំណល់ និងសារធាតុពុលបានចេញមកក្រៅអស់តាមរយៈលាមករបស់អ្នក។
- ផ្លែទំពាំងបាយជូរ ក៏អ្នកគួរតែញ៉ាំទាំងសំបកដែរ ព្រោះក្នុងសំបករបស់ផ្លែឈើមួយនេះ មានសារធាតុដែលអាចជួយឲ្យស្បែកអ្នកស្អាត ដោយធ្វើឲ្យអ្នកមិនងាយចាស់ មិនងាយមានស្នាមជ្រួញឡើយ។ ដូចនេះ ពេលដែលអ្នកបរិភោគផ្លែប៉ោម និងទំពាំងបាយជូរ អ្នកគួរតែញ៉ាំទាំងសំបក ទើបល្អចំពោះសម្រស់របស់អ្នក និងធ្វើឲ្យអ្នកមានរាងស្អាតតែម្តង៕