ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើក្រោយពេលដែលប្រើបន្ទប់ទឹករួច គួរតែបិទទ្វារ ឬបើកទ្វារទៅ?
ក្រោយពេលដែលអ្នកប្រើបន្ទប់ទឹកក្នុងផ្ទះរួច អ្នកគួរតែបិទទ្វារ មិនគួរបើកទ្វារចំហរឡើយ ព្រោះមេរោគ និងក្លិនដែលមានក្នុងនោះអាចភាយចេញមកក្រៅ ដោយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបាន។ ដូចនេះ នៅពេលដែលអ្នកប្រើបន្ទប់ទឹករួច អ្នកគួរតែបិទទ្វារឲ្យជិត ហើយគួរតែបើកបង្អួចក្នុងបន្ទប់ទឹក ដើម្បីឲ្យមេរោគ និងក្លិនមិនល្អអាចចេញក្រៅអស់បាន ទើបពេលដែលអ្នកប្រើបន្ទប់ទឹក មិនធ្វើឲ្យសុខភាពអ្នកខូច៕