ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល ចាប់ពីខែ៧ទៅ អ្នកគួរតែប្រយ័ត្ន ព្រោះអាចមានអ្នកចាំរារាំងមិនឲ្យអ្នកដើរដល់ផ្លូវទ្រព្យ។ ដូចនេះ មិនថាអ្នកធ្វើអ្វីទេ សុទ្ធតែគួរតែប្រយ័ត្នទាំងអស់ ទើបមិនធ្វើឲ្យទ្រព្យអ្នកហូរចេញក្រៅ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ ចាប់ពីខែក្រោយទៅ លាភអ្នកមិនសូវល្អឡើយ ដោយអាចមានឧបសគ្គចាំរារាំង។ ដូចនេះ នៅពេលដែលអ្នកបំពេញការងារ អ្នកគួរតែប្រយ័ត្ន ហើយដោះស្រាយបញ្ហាឲ្យបានល្អ ទើបអ្នកមិនខាតបង់ច្រើន។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង ចាប់ពីខែ៧ទៅ អ្នកគួរតែប្រយ័ត្នគ្រប់រឿង ដោយមិនគួរប្រហែសឡើយ ទើបមិនមានបញ្ហាច្រើនកើតឡើង។ ដូចនេះ មានតែការប្រុងប្រយ័ត្នខ្ពស់ទេ ទើបអាចការពារទ្រព្យរបស់អ្នកបានយ៉ាងល្អ៕