ជាធម្មតា ការមករដូវកំពុងក្លាយទៅជារឿងមួយដែលសង្គមទទួលស្គាល់បន្តិចម្តងៗ និងកាន់តែច្រើនទៅៗហើយ។ ប៉ុន្តែការរួមភេទក្នុងពេលនេះនៅតែជារឿងមួយពិបាកទទួលយកនៅឡើយ ដោយសារភាពរញ៉េរញ៉ៃ និងភ័ណ្ឌច្រឡំច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការពិតទៅ ការរួមភេទក្នុងពេលមករដូវគ្មានអ្វីត្រូវពិបាកឡើយ ដោយសារតែហេតុផលខាងក្រោមនេះ៖
ការឈានដល់ចំណុចកំពូលអាចបន្ថយការឈឺចាប់ពេលមករដូវ
បើសិនជាអ្នកឈឺចាប់ក្នុងពេលត្រៀមមករដូវច្រើនមែន ចូរពិចារណាទៅលើការរួមភេទភ្លាមៗទៅ ព្រោះវាអាចផ្តល់ជាការជួយបំបាត់ការឈឺចាប់បានច្រើន។ សម្រាប់អ្នកខ្លះ សារធាតុ Endophin នឹងចេញមកច្រើនដោយសារតែការឈានដល់ចំណុចកំពូលនៃការរួមភេទ ហើយវាក៏អាចបំបាត់ការឈឺចាប់ពេលមករដូវបានដែរ។
តើឈាមរដូវគឺជារបស់គ្មានអនាម័យមែនទេ?
នេះគឺជាទស្សនៈមិនត្រឹមត្រូវដ៏ញឹកញាប់មួយដែលមនុស្សជាច្រើនយល់ឃើញចំពោះការរួមភេទក្នុងពេលមករដូវ ប៉ុន្តែឈាមរដូវមិនមែនជារបស់គ្មានអនាម័យឡើយ។ អ្នកខ្លះយល់ថា ឈាមរដូវអាចផ្ទុកទៅដោយមេរោគដែលអាចរាលដាលចូលទៅក្នុងលិង្គមនុស្សប្រុសបាន។ ប៉ុន្តែវាមិនអ៊ីចឹងឡើយ។ ឈាមរដូវគឺជាការច្របល់ចូលគ្នាធម្មតាមួយនៃឈាម និងជាលិកាមានសុខភាពល្អដែលរាងកាយលែងត្រូវការទៀត ហើយក៏មិនមានគ្រោះថ្នាអ្វីដល់លិង្គមនុស្សប្រុសដែរ។
តើការរួមភេទអាចបន្ថយរយៈពេលមករដូវដែរទេ?
ការរួមភេទក្នុងពេលមករដូវតែងតែជារឿងមួយរញ៉េរញ៉ៃបន្តិច ប៉ុន្តែអ្នកប្រហែលជាសម្គាល់ឃើញមានឈាមកាន់តែច្រើនជាងការរំពឹងទុក្ខទៅទៀតបើសិនជាឈាមរដូវមានតិចៗ។ នេះដោយសារតែការរួមភេទនឹងបង្កើនសង្វាក់នៃការជម្រុះជាលិកាពីក្នុងស្បូន។ រឿងនេះពិតជាអាចពន្លឿននៃការមករដូវបាន ហើយស្រ្តីខ្លះក៏មិនបានក៏មិនបានឃើញឈាមសោះរយៈពេលមួយថ្ងៃពីរដែរក្រោយពេលរួមភេទក្នុងពេលមករដូវ។
ការរួមភេទក្នុងពេលមករដូវគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល
ការស្រាវជ្រាវបានបង្ហាញថា ប្រហែល ៣០ភាគរយនៃមនុស្សដែលមានភាពសកម្មខាងផ្លូវភេទនឹងបន្តរួមភេទៀតខណៈពេលកំពុងតែមករដូវ។ តើវាគួរឲ្យភ្ញាក់ផ្អើលដែរទេ? មិនមែនដោយសារតែគេមិននិយាយអំពីរឿងនេះក៏ដោយ តែក៏មិនប្រាកដថាពួកគេមិនធ្វើវាដែរ។ មានសកម្មភាពផ្លូវសង្គមច្រើនដែលនាំឲ្យមនុស្សយើងនៅតែបន្តការរួមភេទក្នុងពេលមករដូវ ហើយរឿងនេះក៏អាចប៉ះពាល់ដល់ការស្រើបស្រាលផងដែរ។ បើសិនជាអ្នកមិនយល់បែបនេះទេ យកល្អគួរតែស្តាប់នូវអ្វីដែលរាងកាយប្រាប់ផង ព្រោះអ្នកប្រហែលជាសម្គាល់ដឹងថា ចំណង់ផ្លូវភេទកំពុងតែឡើងខ្ពស់ក្នុងពេលមករដូវ។
វាគឺជារឿងធម្មតាទេក្នុងការមានអារម្មណ៍ស្រើបស្រាលក្នុងពេលមករដូវ
និយាយដល់ចំណង់ផ្លូវភេទ ការសិក្សាជាច្រើនបានបង្ហាញថា ការមករដូវគឺមានឥទ្ធិពលអវិជ្ជមានចំពោះចំណង់ផ្លូវភេទ។ ប៉ុន្តែស្រ្តីខ្លះបែរជាមានអារម្មណ៍ចង់រួមភេទខ្លាំងក្នុងពេលមករដូវទៅវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កម្រិតអ័រម៉ូនអេស្រ្តូជែន និងតេស្តូស្តេរ៉ូនត្រូវចុះទាបនៅពេលនេះ ប៉ុន្តែវាក៏នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទីបី។ ស្រ្តីជាច្រើននិយាយថា ថ្ងៃទីបីនេះបានធ្វើឲ្យពួកគេចង់រួមភេទខ្លាំង និងយល់ថាមានភាពស្រើបស្រាលក្នុងខ្លួនកាន់តែច្រើនទៅវិញ៕