ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺដ៏ធ្ងន់ធ្ងរមួយ ហើយក៏គម្រាមគំហែងដល់អាយុជីវិតដែរ ដោយសារតែវាទៅកាត់បន្ថយការផ្គត់ផ្គង់ឈាមទៅខួរក្បាល ប៉ុន្តែបើសិនជាអ្នកមានវិធានការសង្គ្រោះលឿន វានឹងកាត់បន្ថយការខូចខាតបានច្រើនវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺនេះច្រើនតែប៉ះពាល់ទៅលើការនិយាយ ព្រមទាំងរបៀបនៃការគិត និងធ្វើចលនា ដូច្នេះបើសិនជាអ្នកសម្គាល់ឃើញអាការៈនានានៃការដាច់សរសៃឈាមខួរក្បាល អ្នកគួរតែមានវិធានការឲ្យបានលឿន។
ដើម្បីឆ្លើយតបនឹងការរកឲ្យឃើញថានរណាម្នាក់កំពុងតែមានជំងឺដាច់សរសៃឈាមខួរក្បាលនោះ យកល្អគួរតែធ្វើធ្វើទៅតាមអក្សរ F.A.S.T សម្រាប់រំលឹកថា មានអាការៈនៃជំងឺដាច់សរសៃឈាមខួរក្បាលឬអត់ដូចជា៖
- FACE: មុខ៖ មានន័យថា មុខរបស់គេធ្លាក់មួយចំហៀងឬអត់? អាចញញឹមបានឬអត់?
- ARMS: ដៃ៖ តើពួកគេអាចលើកដៃទាំងសងខាង និងទប់កុំឲ្យធ្លាក់វិញបានឬអត់?
- SPEECH: ការនិយាយ៖ តើពួកគេនិយាយឡុលៗឬអត់?
- TIME: ពេលវេលា៖ វាគឺជាពេលវេលាដែលត្រូវទាក់ទងឡានសង្គ្រោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ បើសិនជាអ្នកធ្លាប់មានអាការជំងឺដាច់សរសៃឈាមខួរក្បាលហើយ ឱកាសនៃការកើតជំងឺនេះម្តងទៀតគឺ ៣០ភាគរយដែរ៕