ការពិចារណាទៅលើការផ្តាច់ការញ៉ាំកាហ្វេរាល់ថ្ងៃ ពិតជាដោះស្រាយបញ្ហាសុខភាពអ្នកមែនទេ? ខណៈពេលដែលជាតិកាហ្វេអ៊ីនច្រើនតែត្រូវបានគេយល់ថាផ្តល់ផលមិនល្អ តែចំនួនត្រឹមត្រូវរបស់វាពិតជារឿងល្អសម្រាប់សុខភាពទៅវិញទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាតិកាហ្វេអ៊ីនត្រូវបានគេរកឃើញជាធម្មជាតិក្នុងអាហារ និងភេសជ្ជៈប្រចាំថ្ងៃដូចជា តែ កាហ្វេ និងសូកូឡា ប៉ុន្តែសារធាតុមួយនេះក៏ត្រូវបានគេបញ្ចូលទៅក្នុងថ្នាំបំបាត់ការឈឺចាប់ និងសាប៊ូជំនាញដែលអាចដោះស្រាយបញ្ហាសុខភាពបានដែរ។ អ្វីដែលទទួលស្គាល់នោះគឺថា ករណីខ្លះជាតិកាហ្វេអ៊ីនអាចធ្វើឲ្យមានបញ្ហាសុខភាពកាន់តែខ្លាំងដូចជា ប្រកាំង លើសសម្ពាធឈាម និងថប់ដង្ហើម ប៉ុន្តែវាក៏មានប្រយោជន៍ខ្លាំងដល់សុខភាពដែរនៅពេលញ៉ាំក្នុងកម្រិតតិចតួចទៅមធ្យមដូចជា៖
ជួយដល់ការគិត
តាមពិតទៅ ជាតិកាហ្វេអ៊ីនគឺជាសារធាតុដែលគេញ៉ាំច្រើនជាងគេនៅលើពិភពលោក។ ស្ថិតក្នុងចំណាត់ថ្នាក់ Nootropic ជាតិកាហ្វេអ៊ីនអាចផ្តល់នូវការយកចិត្តទុកដាក់ និងផ្ចង់អារម្មណ៍កាន់តែខ្លាំងរយៈពេលខ្លី។ ជាតិកាហ្វេអ៊ីនក៏ជួយបង្កើនការយកចិត្តទុកដាក់របស់ខួរក្បាល និងបន្ថយការអស់កម្លាំងផង។ ការសិក្សាខ្លះបញ្ជាក់ថា ការញ៉ាំជាតិកាហ្វេអ៊ីនទៀងតាត់នឹងជួយប្រឆាំងការភ្លេចភ្លាំងបាន។
សាប៊ូជាតិកាហ្វេអ៊ីន និងការជ្រុះសក់
ការជ្រុះសក់អាចកើតឡើងទាំងបុរស និងស្រ្តី ហើយក៏បង្កឡើងដោយមូលហេតុជាច្រើនដែរ ប៉ុន្តែវាតែងកើតឡើងក្នុងវ័យកណ្តាល និងក្រោយរ៉ាំងរដូវ។ ប៉ុន្តែសាប៊ូកក់សក់មានជាតិកាហ្វេអ៊ីនត្រូវបានគេលើកទឹកចិត្តថាអាចជួយបន្ថយការជ្រុះសក់បានច្រើនថ្វីបើមានការខ្វែងគំនិតគ្នាច្រើនអំពីប្រសិទ្ធភាពបែបនេះក៏ដោយ។ តាមទ្រឹស្តី ជាតិកាហ្វេអ៊ីនដែលលាបលើស្បែកក្បាល នឹងមានប្រសិទ្ធភាពពីរយ៉ាងទៅលើឬសសក់។ ទី១ ភ្ញោចដល់របត់ឈាមរត់ដើម្បីផ្តល់ជីវជាតិដល់សរសៃសក់ និងទប់ស្កាត់អង់ហ្ស៊ីម 5-Alpha-Reductase ដែលជាប់ទាក់ទងទាំងមនុស្សប្រុស និងស្រីធ្វើឲ្យជ្រុះសក់។
បង្កើនការរំលាយអាហារ
ការញ៉ាំកាហ្វេមានជាតិកាហ្វេអ៊ីនអាចបង្កើនសង្វាក់នៃការរំលាយអាហាររយៈពេល៣ម៉ោង ដូច្នេះបើតាមទ្រឹស្តី អ្នកនឹងរំលាយជាតិខ្លាញ់ និងបង្កើតជាកម្តៅកាន់តែច្រើន។ ឥទ្ធិពលបែបនេះក៏ជាហេតុផលមួយបញ្ជាក់ថា ជាតិកាហ្វេអ៊ីនបង្កើនសកម្មភាពរបស់ថ្នាំ ប៉ារ៉ាសេតាម៉ុល ឬ Ibuprofen។
ជាអង់ទីអុកស៊ីដង់
ឥទ្ធិពលនៃជាតិកាហ្វេអ៊ីនដើរតួនាទីជាអង់ទីអុកស៊ីដង់សម្រាប់ជំរុញដល់ប្រយោជន៍សុខភាពបាន ហើយនេះគឺជាគុណប្រយោជន៍របស់កាហ្វេ និងតែតែម្តង។ អង់ទីអុកស៊ីដង់នេះហៅថា Polyphenols។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការសិក្សាបានរកឃើញថា អ្នកដែលញ៉ាំកាហ្វេចាប់ពីពីរពែងឡើងទៅក្នុងមួយថ្ងៃ អាចបន្ថយការស្លាប់រហូតដល់ ១៤ភាគរយពីមូលហេតុនានាជាងអ្នកដែលញ៉ាំតិច ឬមិនដែលញ៉ាំសោះ៕