ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទានញឹកញាប់ក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាតែបៃតង Matcha អាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើតែបៃតង Matcha ល្អយ៉ាងណាខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមទទួលទានតែបៃតង Matcha ៖

១. បង្កើនថាមពល

តែបៃតង Matcha មានផ្ទុកជាតិកាហ្វេអ៊ីនសុខភាពល្អដែលខុសពីប្រភេទក្នុងកាហ្វេធម្មតា។ កាហ្វេអ៊ីនក្នុងតែបៃតង Matcha ក៏ត្រូវបានស្គាល់ជាសារធាតុ theophylline ដែលជួយផ្ដល់ថាមពលបន្ថែមដល់រាងកាយដោយមិនជះផលប៉ះពាល់ណាមួយឡើយ។

២. បន្សាបជាតិពុលក្នុងរាងកាយ

នេះក៏ព្រោះតែតែបៃតង Matcha មានផ្ទុកសម្បូរទៅដោយសារធាតុក្លរ៉ូភីលច្រើនជាងតែបៃតងធម្មតា។ ហើយក្លរ៉ូភីលមានប្រសិទ្ធភាពបន្សាបជាតិពុលក្នុងរាងកាយបានយ៉ាងប្រសើរ។

៣. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

តែបៃតង Matcha មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាពិសេស គឺ epigallocatechin-3-gallate ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។

៤. ជួយឱ្យស្រកទម្ងន់

តែបៃតង Matcha ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ catechins ដែលជួយបង្កើនការដុតបំផ្លាញកាឡូរី ឬជាតិខ្លាញ់ជួយឱ្យស្រកទម្ងន់។

៥. ពង្រឹងសុខភាពបេះដូង

សមាសធាតុ epigallocatechin gallate ដែលមានវត្តមានក្នុងតែបៃតង Matcha ជួយពង្រឹងសុខភាពសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់ដោយរក្សាកម្រិតត្រឹមត្រូវនៃកូឡេស្តេរ៉ូល៕