ប្រទេសចិនបានសម្រេចចិត្តបង្ខំចេញប្រើវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅចុងឆ្នាំ២០២០នេះ ដោយ លោតផ្លោះចេញពីគោលការណ៍នៃការធ្វើតេស្តវ៉ាក់ដែលមានជាទម្លាប់។
នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់សារព័ត៌មានSouth China Morning Post។ ការសម្រេចចិត្តដ៏បង្ខំនេះដោយសារតែល្ខណះពិេសសនៃកូវីដ១៩ដែលគ្រោះថ្នាក់ខ្លាំងសម្រាប់ពិភពលោ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងប្រយុទ្ខប្រឆាំងជំងឺឆ្លងនៃប្រទេសចិនកំពុងតែធ្វើកិច្ចការងារត្រៀមសម្រាប់ការចេញប្រើវ៉ាក់សាំងនេះនិងដើម្បីសម្រេចថាតើប្រើវ៉ាក់សាំងនេះនៅក្នុងក្រុមមនុស្សណាមុនគេ។
ការសម្រេចចិត្តបែបនេះ ពីព្រោះចិនមិនចង់ខាតពេលវេលាដែលត្រូវចំណាយ តាមគោលការណ៍ ជាស្តង់ដារនៃការចេញប្រើវ៉ាក់សាំង។
គិតត្រឹមពេលនេះ កូវីដ១៩បានឆ្លងដល់មនុស្សជិត៨លាននាក់និងសម្លាប់មនុស្សជាង បួនសែននាក់ហើយធ្វើអោយរង្គោះរង្គោះសេដ្ឋកិច្ចពិភពលោក៕