នៅពេលដែលកូនមិនទាន់បាន៣ខួប អ្នកគួរតែប្រយ័ត្ននៅពេលដែលអ្នកឲ្យគេញ៉ាំផ្លែឈើ។ មានផ្លែឈើខ្លះមិនអាចឲ្យកូនញ៉ាំបានឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពកូន។ ដូចនេះតើមានផ្លែឈើអ្វីខ្លះទៅ?
នៅពេលដែលកូនមិនទាន់គ្រប់៣ខួប អត្រានៃការប្រតិកម្មខ្ពស់។ ដូចនេះអ្នកមិនគួរឲ្យកូនញ៉ាំផ្លែគីវីទេ ព្រោះវាអាចធ្វើឲ្យកូនកើតជំងឺហឺតបាន។ ម្យ៉ាងទៀតអ្នកក៏មិនអាចឲ្យកូនញ៉ាំផ្លែស្វាយ និងម្នាស់ទេ ព្រោះវាសុទ្ធតែអាចធ្វើឲ្យកូនអ្នកកើតមានអាការៈផ្សេងៗដែលអាចប៉ះពាល់ដល់សុខភាពកូនជាខ្លាំង៕