ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាការៈស្រមុកអាចបណ្ដាលមកពីអ្វីខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាទូទៅបំផុតមួយចំនួនដែលបង្កអាការៈគេងស្រមុក ៖
១. គេងផ្ងារ
ប្រសិនបើអ្នកគេងផ្ងាររាបស្មើលើគ្រែនោះអាការៈស្រមុកងាយនឹងកើតឡើងណាស់។ នេះក៏ព្រោះតែនៅពេលគេងផ្ងារ អណ្ដាតរបស់អ្នកនឹងធ្លាក់ចូលទៅក្នុងបំពង់ក។ ចូរសាកល្បងគេងផ្អៀង ឬបែរទៅម្ខាង! ក៏ព្រោះការគេងបែបនេះជួយឱ្យបំពង់កមិនត្រូវបានរាំងស្ទះដោយគល់នៃអណ្ដាតនិងក្រអូមមាត់។
២. ការជក់បារី
ធ្លាប់ដឹងទេថាទម្លាប់នៃការជក់បារីក៏អាចបណ្ដាលឱ្យអ្នកគេងស្រមុក? អ្នកជក់បារីកាន់តែច្រើនដើមប៉ុណ្ណាក្នុងមួយថ្ងៃ សម្លេងស្រមុកក៏នឹងលឺខ្លាំងតាមនោះដែរ! ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមផ្ដាច់បារី។
៣. មានផ្ទៃពោះ
អាការៈស្រមុកក៏កើតឡើងជាធម្មតាកំឡុងពេលមានផ្ទៃពោះផងដែរ។ នេះក៏ព្រោះតែមួយក្នុងចំណោមភាពប្រែប្រួលផ្សេងទៀតដែលការមានផ្ទៃពោះនាំមក គឺការឡើងក្រាស់នៃជាលិកាបំពង់ក។
៤. កើនទម្ងន់
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាស្ត្រីមានផ្ទៃពោះងាយនឹងកើនទម្ងន់ជាងមុន ហើយនេះក៏ជាកត្តាមួយបណ្ដាលឱ្យពួកគេគេងស្រមុកនៅពេលយប់។ ទោះជាយ៉ាងណាមិនមែនទាល់តែការកើនទម្ងន់កំឡុងពេលមានផ្ទៃពោះទើបធ្វើឱ្យអ្នកស្រមុកនោះទេ! ក៏ព្រោះតែមិនថាដោយសារមូលហេតុអ្វីក៏ដោយ ក៏ការកើនទម្ងន់អាចបណ្ដាលឱ្យអាការៈស្រមុកកើតឡើងបានដែរ។ ទម្ងន់ដែលលើសអាចបណ្ដាលឱ្យផ្លូវដង្ហើមរួមតូច ហើយអ្នកងាយនឹងស្រមុកណាស់ពិសេសពេលគេងផ្ងារ។
៥. ចូលដល់វ័យចាស់
ក្រៅពីងាយនឹងឈឺសន្លាក់ មើលលែងសូវច្បាស់ ហើយឡើងស្នាមជ្រីវជ្រួញលើស្បែកហើយនោះ ភាពចាស់តាមវ័យក៏អាចបង្កអាការៈស្រមុកផងដែរ។ វេជ្ជបណ្ឌិតជាច្រើននិយាយថាភាពចាស់តាមវ័យអាចបណ្ដាលឱ្យអណ្ដាត ក៏ដូចជាសាច់ដុំក្នុងបំពង់កខ្សោយជាងមុន ហើយសម្រាកច្រើនជ្រុលកំឡុងពេលអ្នកគេង។ ជាលទ្ធផលអាការៈស្រមុកក៏កើតមានឡើង។
ប្រយ័ត្ន! ក្នុងករណីខ្លះអាការៈស្រមុកអាចលេចឡើងដោយសារបញ្ហាសុខភាពណាមួយ។ ដូច្នេះដើម្បីជាការប្រសើរប្រសិនបើអាការៈស្រមុករបស់អ្នកផ្ដល់ការរំខានខ្លាំងដល់អ្នកនិងជុំវិញខ្លួន ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រពេទ្យជំនាញ៕