ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ឆ្នាំជូត តាំងពីតូចមានខួរក្បាលដែលឆ្លាត ថែមទាំងមានទេពកោសល្យយ៉ាងល្អ។ ជាពិសេស គេមានចរិតដែលក្លាហាន និងម៉ត់ចត់ ថែមទាំងមានខួរក្បាលជាអ្នករកស៊ី។ ជាហេតុដែលធ្វើឲ្យក្នុង៣ឆ្នាំនេះ លាភអ្នកនឹងប្រែជាល្អខ្លាំង ដោយធ្វើឲ្យលុយអ្នកចូលមិនឈប់ទេ។
ឆ្នាំមមែ
ឆ្នាំមមែ មានចរិតទន់ភ្លន់ ថែមទាំងមិនចេះឆេវឆាវ។ ជាពិសេស គេតែងដើរតាមផែនការជានិច្ច ដោយធ្វើឲ្យផលដែលគេទទួលបានគឺខ្ពស់ជានិច្ច។ ក្នុង៣ឆ្នាំនេះ មិនថាគេជួបនឹងបញ្ហាអ្វីទេ សុទ្ធតែអាចប្រែជាលាភទាំងអស់ ដោយធ្វើឲ្យគេប្រមូលទ្រព្យមិនអស់នោះឡើយ។
ឆ្នាំរកា
ឆ្នាំរកា មានខួរក្បាលដែលឆ្លាត ថែមទាំងប្រតិកម្មខ្ពស់នឹងលេខ។ ជាពិសេស ក្នុង៣ឆ្នាំនេះ នឹងមានទេវតាទ្រព្យតាមជួយឲ្យជោគជ័យគ្រប់រឿង។ ដូចនេះ ឲ្យតែអ្នកចាប់ឱកាសជាប់ នឹងអាចទទួលបានទ្រព្យធំចូលមកជាមិនខានឡើយ៕