ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំរកា ជាអ្នកដែលមាននិស្ស័យជាមួយទ្រព្យ ដោយធ្វើឲ្យគេងាយទទួលបានទ្រព្យខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យគេទិញបានឡាន និងផ្ទះយ៉ាងងាយតែម្តង។ ដូចនេះ អ្នកនឹងអាចគេចផុតពីទុក្ខលំបាកតែម្តង។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក ជាបុគ្គលដែលខួរក្បាលបង្វិលលឿនណាស់ ថែមទាំងមិនចូលចិត្តនៅមួយកន្លែងឡើយ ដោយចូលចិត្តបញ្ចេញជាសកម្មភាព។ ជាហេតុដែលធ្វើឲ្យលុយដែលគេអាចចំណេញ គឺច្រើន ហើយមុនគេតែម្តង។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះ កើតមកគឺរស់នៅក្នុងផ្ទះដែលសម្បូរទ្រព្យតែម្តង។ ប៉ុន្តែគេជាបុគ្គលដែលមិនចេះរស់នៅក្នុងទ្រព្យមាតាបិតាទេ ដោយពេលដែលធំឡើង គេនឹងចេញក្រៅរកលុយដោយខ្លួនឯង។ ដូចនេះ ទ្រព្យដែលគេអាចសាងបានគឺច្រើនទៅៗ៕