សសៃពួរ គឺជាលិកាបត់បែនបានចាំបាច់បំផុតមួយដែលភ្ជាប់សាច់ដុំទៅនឹងឆ្អឹង ហើយក្នុងរាងកាយមានផ្ទុកសសៃពួរដល់ទៅប្រមាណ ៤០០០ ​ឯណោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ក្រៅពីតភ្ជាប់សាច់ដុំទៅនឹងឆ្អឹងហើយនោះ សសៃពួរក៏ជួយឱ្យអ្នកអាចធ្វើចលនាសន្លាក់ផ្សេងៗបានផងដែរ។ ដូច្នេះការរក្សាសុខភាពសសៃពួរល្អប្រសើរ គឺសំខាន់ណាស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរបញ្ឈប់ដើម្បីរក្សាសុខភាពសសៃពួរ ៖

១. មិនកម្ដៅសាច់ដុំមុនពេលធ្វើលំហាត់ប្រាណ

ការកម្ដៅសាច់ដុំមិនត្រឹមតែជួយសម្រួលសាច់ដុំសម្រាប់ការធ្វើលំហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អចំពោះសសៃពួរផងដែរ។ ការកម្ដៅសាច់ដុំមុនពេលធ្វើលំហាត់ប្រាណជួយការពារសសៃពួរមិនឱ្យងាយនឹងរងរបួស។

២. ជក់បារី

ក្រៅពីជះឥទ្ធិពលខ្លាំងក្លាលើសុខភាពសួតនិងបេះដូងហើយនោះ ការជក់បារីក៏មិនល្អសម្រាប់សសៃពួរដូចគ្នា។ ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាការជក់បារីអាចបណ្ដាលឱ្យសសៃពួរជួបប្រទះបញ្ហាខ្វះអុកស៊ីសែននិងសារធាតុចិញ្ចឹមចាំបាច់ដោយសារចរន្តឈាមរត់មិនប្រក្រតី។

៣. មិនសម្រាកសោះ

ការផ្ដល់ពេលវេលាខ្លះឱ្យសន្លាក់របស់អ្នកបានសម្រាកខ្លះ គឺចាំបាច់ណាស់។ ជាពិសេសប្រសិនបើសសៃពួររបស់អ្នកកំពុងហើមនិងឈឺចាប់។

៤. អសកម្មភាពរាងកាយពេក

ការសម្រាកច្រើនពេកមិនលំហាត់ប្រាណ ឬសកម្មភាពរាងកាយសោះក៏មិនល្អចំពោះសសៃពួរ សន្លាក់ ព្រមទាំងសុខភាពរាងកាយទាំងមូលផងដែរ។

៥. របបអាហារគ្មានសុខភាពល្អ

សសៃពួរត្រូវការកូឡាជែនគ្រប់គ្រាន់ដើម្បីរក្សាបាននូវភាពរឹងមាំប្រសើរ។ ហើយកូឡាជែនជាអ្វីមួយដែលរាងកាយធ្វើការសំយោគដោយមានជំនួសពីវីតាមីន។ ដូច្នេះទើបកង្វះវីតាមីន C ក្នុងរបបអាហារអាចបណ្ដាលឱ្យសសៃពួរងាយនឹងរងរបួស ព្រមទាំងរលាក។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសរបបអាហារដែលមានតុល្យភាពនិងប្រាកដថាសសៃពួរអាចទទួលបាននូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតដូចជាម៉ង់កាណែស ម៉ាញ៉េស្យូម ស័ង្កសី និងវីតាមីន B៕