កំឡុងពេលមានផ្ទៃពោះ គឺជាស្ថានភាពដ៏លំបាកមួយសម្រាប់ស្ត្រីដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយជៀសមិនផុតពីការអនុវត្តតាមបញ្ជា និងការណែនាំជាច្រើនដើម្បីប្រាកដថាអាចសម្រាលបានជោគជ័យឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរឹងបន្តឹងរបបអាហារ គឺជាចំណុចចម្បងមួយដែលស្ត្រីព្រួយបារម្ភកំឡុងពេលមានផ្ទៃពោះ។ មានអាហារមួយចំនួនត្រូវបានហាមឃាត់គួរកុំទទួលទានកំឡុងពេលមានផ្ទៃពោះ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលស្ត្រីមិនគួរទទួលទានកំឡុងពេលមានផ្ទៃពោះ ៖
១. គ្រឿងសមុទ្រដែលមានផ្ទុកជាតិបារ៉តខ្ពស់
ត្រីដែលមានផ្ទុកជាតិបារ៉ត គឺគ្រោះថ្នាក់ណាស់កំឡុងពេលមានផ្ទៃពោះដោយវាអាចបង្កប៉ះពាល់ទៅលើការលូតលាស់និងសុខភាពខួរក្បាលរបស់ទារក។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរចៀសឱ្យផុតពីអាហារសមុទ្រប្រភេទណាដែលមានផ្ទុកជាតិបារ៉តខ្ពស់។ ទោះជាយ៉ាងណាអ្នកអាចទទួលទានត្រីដែលមានផ្ទុកជាតិបារ៉តទាបបាន ប៉ុន្តែក្នុងកម្រិតមធ្យម។ ត្រីសាលម៉ុននិងបង្គាជាប្រភេទនៃអាហារសមុទ្រដែលមានសុវត្ថិភាពក្នុងការទទួលទានកំឡុងពេលមានផ្ទៃពោះ។
២. ស៊ុតឆៅ
ជាធម្មតាស៊ុតជាអាហារដ៏ប្រសើរបំផុតមួយសម្រាប់សុខភាពពិសេសកំឡុងពេលមានផ្ទៃពោះ ប៉ុន្តែប្រសិនបើទទួលទានវាទាំងឆៅ គឺមិនល្អសោះឡើយ។ ស៊ុតឆៅអាចមានផ្ទុកបាក់តេរី salmonella ដែលនាំឱ្យក្អួតនិងរាគបង្កគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភចំពោះស្ត្រីជាម្ដាយ រួមទាំងទារកក្នុងផ្ទៃ។
៣. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិជាអាហារសម្រន់ដ៏ប្រសើរកំឡុងពេលមានផ្ទៃពោះក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមនិងជាតិខ្លាញ់សុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលទទួលទានគ្រាប់ធញ្ញជាតិកំឡុងពេលមានផ្ទៃពោះ។ នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិមួយចំនួនដែលបង្កបញ្ហាប្រតិកម្មធ្វើឱ្យស្បែកឡើងរោលក្រហម រមាស់ និងហើមផ្នែកខ្លះនៃរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរគួរធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតសិនអំពីប្រភេទនៃគ្រាប់ធញ្ញជាតិណាដែលអ្នកអាចទទួលទានបានកំឡុងពេលមានផ្ទៃពោះ។
៣. អាហារឆៅ
ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានអាហារឆៅឡើយ ជាពិសេសសាច់មាន់និងសាច់ក្រហម។ សាច់ ឬអាហារឆៅផ្សេងៗអាចមានផ្ទុកនូវបាក់តេរីនិងប៉ារ៉ាស៊ីតដែលបង្កគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃ។ ដូច្នេះមុននឹងទទួលទានត្រូវប្រាកដថាអាហារនោះបានលាងសម្អាតជ្រះសព្វនិងឆ្អិនល្អ។
៤. អាហារកំប៉ុង
អាហារកំប៉ុងភាគច្រើនមានផ្ទុកសារធាតុគីមីផ្សេងៗ ព្រមទាំងសារធាតុរក្សាទុកបានយូរដែលអាចបង្កផលប៉ះពាល់គួរឱ្យបារម្ភចំពោះសុខភាពាស្ត្រីជាម្ដាយនិងកូនក្នុងផ្ទៃ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតពីសារធាតុគីមីគ្រោះថ្នាក់ចូរជ្រើសរើសបន្លែផ្លែឈើនិងសាច់ស្រស់ៗជំនួសវិញ។
៥. កាហ្វេអ៊ីន
អាហារនិងភេសជ្ជៈកាហ្វេអ៊ីនមិនល្អឡើងសម្រាប់សុខភាពស្ត្រីមានផ្ទៃពោះរួមទាំងទារក។ ស្ត្រីមានផ្ទៃពោះគួរកម្រិតការទទួលទានកាហ្វេអ៊ីនឱ្យតិចជាង ២០០ មីលីក្រាមក្នុងមួយថ្ងៃ ឬប្រមាណពី ២ ទៅ ៣ ពែងនៃកាហ្វេ។
៦. សាច់គ្រឿងក្នុងសត្វ
ទោះបីអាហារនេះជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមចាំបាច់រួមបញ្ចូលទាំងជាតិដែក វីតាមីន B12 វីតាមីន A និងទង់ដែង។ ប៉ុន្តែការទទួលទានវីតាមីន A ដែលមានប្រភពចេញពីសត្វច្រើនពេកមិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។ ដូច្នេះដើម្បីជាការប្រសើរចូរកុំទទួលទានសាច់គ្រឿងក្នុងសត្វលើសពី ១ ដងក្នុងមួយសប្តាហ៍។
៧. គ្រឿងស្រវឹង
សូម្បីក្នុងកម្រិតមធ្យម ឬបន្តិចបន្តួចក៏គ្រឿងស្រវឹងអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភក្នុងកំឡុងពេលមានផ្ទៃពោះ។ ដូច្នេះដើម្បីជាការប្រសើរស្ត្រីមានផ្ទៃពោះគួរចៀសឱ្យផុតពីភេសជ្ជៈនេះ។
៨. អាហារនិងភេសជ្ជៈផ្អែម
ការទទួលទានអាហារ ឬភេសជ្ជៈផ្អែមច្រើនពេក គឺមិនល្អសោះឡើយសម្រាប់សុខភាពមនុស្សគ្រប់រូប ជាពិសេសស្ត្រីមានផ្ទៃពោះ។ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាស្ត្រីជាម្ដាយដែលទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់ ឬភេសជ្ជៈផ្អែមច្រើនកំឡុងពេលមានផ្ទៃពោះអាចបណ្ដាលឱ្យទារកជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការចងចាំ៕