រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាលបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២ថ្មីបន្ថែមទៀត។
រហូតមកដល់ពេលនេះអ្នកឆ្លងជំងឺកូវីដ១៩មានចំនួន១២៨នាក់ អ្នកជាសះស្បើយមាន ចំនួន១២៥នៅសល់៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។
បុរសដែលឆ្លងជំងឺកូវីដ១៩ ជាជនជាតិខ្មែរមានអាយុ 29 ឆ្នាំនិងបុរសជាន ជាតិខ្មែរមាន អាយុ២២ឆ្នាំមានអាសយដ្ឋាននៅខេត្តកំពង់ធំជាចាម។ទាំងពីរនាក់បានធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ីតាមជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2020 ហើយបច្ចុប្បន្នអ្នកទាំងពីរត្រូវបានដាក់ ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។
ក្រសួងបាន កត់សម្គាល់ថា ជើង ហោះហើរនេះ មានអ្នកដំណើរសរុបចំនួន ៤៦នាក់ (ស្ពឺ ២៤នាក់) ហើយក្នុង ចំនួននេះ មានជនជាតិខ្មែរចំនួន ៤២នាក់ (ស្រី ២២នាក់) និងជនជាតិឥណ្ឌូណេស៊ីចំនួន ០៤នាក់ (ស្រី ០២ នាក់ ក្នុងនេះ មានកុមារីអាយុ ០៤ឆ្នាំ ០១នាក់)។
អ្នកដំណើរចំនួន ៤៤ នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់មណ្ឌលចត្តាឡីស័កជម្ពូវ័ន១ មណ្ឌលចត្តាឡីស័កនៅ តាមបណ្តាខេត្ត ដែលបុគ្គល រស់នៅ (សម្រាប់អ្នកដែល មិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នក ដែល ជ្រើសរើសយក ការបង់ថ្លៃសណ្ឋាគារ ដើម្បីតាមដានសុខភាពបន្តទៀត៕