អ្នកប្រហែលជាយល់ថាអ្នកត្រូវការដណ្តប់ភួយជានិច្ចគ្រប់ពេលដែលអ្នកគេងនៅពេលយប់។ រឿងនេះហាក់បីដូចជា ថាមពលដ៏អស្ចារ្យអ៊ីចឹង ហើយវាក៏ជាអ្នកធ្វើឲ្យគេងលក់កាន់តែលឿនជាងមុនដែរ។ ទោះបីជាយប់ដ៏ក្តៅក៏មិនអាចប្តូរទម្លាប់នេះដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានហេតុផលតិចតួចដែរ ដែលយើងមានទម្លាប់នេះដោយផ្លាស់ប្តូរមិន ប៉ុន្តែខាងក្រោមនេះគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលចំពោះទម្លាប់គេងដណ្តប់ភួយបែបនេះ៖

ជួយសម្រួលដល់សីតុណ្ហភាពក្នុងរាងកាយ

យើងគឺជាមនុស្សមានឈាមក្តៅឧណ្ហៗ មានន័យថា រាងកាយរបស់យើងត្រូវការសម្របសម្រួលសីតុណ្ហភាពខាងក្នុងខ្លួន ហើយនេះគឺជាអ្វីដែលអាចជួយឲ្យយើងមានភាពកក់ក្តៅដែរ។ យ៉ាងណាមិញ នៅពេលយើងគេងលក់ស្រួល យើងពិតជាមិនអាចគ្រប់គ្រងអ្វីបានទេ។ ប៉ុន្តែភួយអាចជួយរាងកាយផ្លាស់ប្តូរ និងរក្សាសីតុណ្ហភាពតាមដែលយើងត្រូវការបាន។ 

ភួយគឺជាផ្នែកដ៏សំខាន់មួយនទម្លាប់គេងពេលយប់

មនុស្សយើងសុទ្ធតែមានទម្លាប់ ហើយវាក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើមូលហេតុដែលយើងត្រូវការភួយដែរ។ ទោះបីជាវាមិនមែននិយាយអំពីការមានអារម្មណ៍មានសុវត្ថិភាពក៏ដោយ យើងកំពុងតែប្រើភួយពេញមួយជីវិត ហើយវាក៏ជាទម្លាប់ដែលត្រូវការជាប់ដែរ។ ដូច្នេះនៅពេលយើងត្រូវចូលគេង ទាល់តែមានភួយគ្របខ្លួនទើប មិនមានអារម្មណ៍ថាខ្វះអ្វីម៉្យាងទេ។ 

ភួយជួយបន្ថយស្រ្តេស និងថប់អារម្មណ៍

Serotonin គឺជាអ័រម៉ូនមួយបញ្ជាក់អំពីការមានអារម្មណ៍ល្អ ហើយក៏ដើរតួនាទីដ៏សំខាន់មួយក្នុងការថែរក្សាភាពរីករាយ និងស្ងប់ស្ងាត់ក្នុងចិត្តបាន។ នៅពេលស្រ្តេស និងតក់ស្លុត វាពិតជាពិបាកគេងឲ្យលក់ណាស់។ ប៉ុន្តែនៅពេលយើងដណ្តប់ភួយ អ័រម៉ូននេះនឹងកើនឡើង ហើយក៏ធ្វើឲ្យមានអារម្មណ៍ស្ងប់ស្ងាត់ផងដែរ។

ភួយជួយឲ្យគេងលក់

ភួយបង្កើតនូវអាកាសធាតុបែបតូចតាច ដែលវាអាចធ្វើឲ្យអាកាសធាតុមិនអាចផ្លាស់ប្តូរអ្វីបានច្រើនឡើយ។ ភួយនឹងជួយផ្តល់ភាពកក់ក្តៅដល់ស្បែក និងកត្តាជុំវិញដើម្បីជួយឲ្យរាងកាយត្រជាក់គ្រប់គ្រាន់។ ដូច្នេះយើងនឹងគេងលក់កាន់តែលឿន ហើយក៏មិនសូវមានការរំខានផងដែរ។ 

មានអារម្មណ៍ថាត្រូវបានការពារ និងមានសុវត្ថិភាព

ភួយជាអ្នកជំរុញដល់អារម្មណ៍មានសុវត្ថិភាពដោយសារតែភាពខ្លាចញឹកញាប់ភាគច្រើនដែលយើងមានគឺនៅពេលដែលយើងស្ថិតក្នុងវ័យកុមារ និងស្ថិតក្នុងភាពងងឹត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះនៅពេលអារម្មណ៍បែបនេះចាប់ផ្តើម យើងនឹងដណ្តប់ភួយពេញខ្លួនឲ្យជិតតែម្តង។ វាគឺជាវិធីសាស្រ្តដ៏ល្អមួយក្នុងការបំបាត់ភាពភ័យ និងផ្តល់នូវការការពារ៕