ការបំបៅដោះកូនអាចជារវង្វាន់ដ៏អស្ចារ្យ ហើយក៏ជាការពិបាកដ៏ខ្លាំងមួយសម្រាប់ស្រ្តីជាម្តាយថ្មីថ្មោងដែរ។ វាអាចជាប្រភពនៃភាពរីករាយយ៉ាងអស្ចារ្យ និងបង្កជាការឈឺចាប់ដែលមិនអាចបំភ្លេចបានដែរ។ មនុស្សយើងគ្រប់គ្នាសុទ្ធតែចង់បានភាពល្អបំផុតសម្រាប់កូនរបស់យើង ហើយខណៈពេលដែលយើងតែងតែត្រូវបានគេណែនាំម្តងហើយម្តងទៀតអំពីគុណប្រយោជន៍របស់ទឹកដោះម្តាយ តែម្សៅទឹកដោគោអាចជាការផ្លាស់ប្តូរសម្រាប់ចិញ្ចឹមកូន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះអ្វីដែលជាដំណឹងល្អនោះគឺថា ឪពុកម្តាយអាចជ្រើសរើសវិធីទាំងពីរនេះដើម្បីចិញ្ចឹមកូនបាន។ ដូច្នេះបែរជាមានសំណួរមួយសួរថា តើអ្នកអាចលាយទឹកដោះម្តាយជាមួយនឹងម្សៅទឹកដោះគោដើម្បីបំបៅដោះកូនបានដែរទេ?
អ្វីដែលយើងដឹងច្បាស់នោះគឺថា ទឹកដោះម្តាយមានប្រយោជន៍របស់វាច្រើនណាស់សម្រាប់ទារកទើបនឹងកើត។ ទឹកដោះម្តាយអាចបំពេញតម្រូវការជីវជាតិរបស់កូន ផ្តល់អង់ទីគ័រដើម្បីការពារពីការបង្ករោគ និងប្រហែលជាបន្ថយការប្រឈមនឹងចង្កោមរោគសញ្ញាទារកស្លាប់ភ្លាមៗ។
ក្រៅពីនេះ ការបំបៅដោះកូនគឺជារឿងដ៏ល្អសម្រាប់ឪពុកម្តាយផងដែរ។ វាអាចជួយពន្លឿននឹងការជាសះស្បើយពីការសម្រាល ប្រឆាំងនឹងការបាក់ទឹកចិត្តក្រោយសម្រាលកូនរួច និងបន្ថយការប្រឈមនឹងជំងឺមហារីក។ ទោះបីជាយ៉ាងណាក៏ដោយ American Academy of Pediatrics និង អង្គការសុខភាពពិភពលោកបានណែនាំថា ការបំបៅដោះកូនរយៈពេល ៦ខែដំបូងគឺជារឿងដែលគួរធ្វើសម្រាប់ជីវិតរស់នៅរបស់ទារក ប៉ុន្តែឪពុកម្តាយបានហើយថា រឿងនេះមិនមែនតែងតែអាចធ្វើទៅបានរហុតឡើយ។ នេះអាចដោយសារតែការបំបៅដោះកូនអាចធ្វើឲ្យក្រហាយ និងឈឺចាប់ ដែលជាហេតុនាំឲ្យស្រ្តីបញ្ឈប់ការបំបៅដោះកូន។
តាមពិតទៅ ការសិក្សាបានបង្ហាញថា ការមានដែនកំណត់សម្រាប់ការប្រើម្សៅទឹកដោះកូនបំបៅកូន ជាមួយគ្នានឹងកូនបៅដោះម្តាយ មិនមានឥទ្ធិពលអវិជ្ជមានទៅលើការបំបៅដោះកូនទេ ហើយក៏បន្ថយអត្រានៃការសម្រាកក្នុងមន្ទីរពេទ្យឡើងវិញដែរ។ ដូច្នេះ ការបំបៅដោះតែមួយគត់គឺជារឿងដែលល្អ ប៉ុន្តែបើសិនជាស្ថានភាពពិតប្រាកដរបស់អ្នកបញ្ជាក់ថា មិនអាចធ្វើទៅបានទេ ការដែលឲ្យកូនបៅទឹកដោះគោម្សៅដែលមានវីតាមីន ជាតិរ៉ែ កាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីន អាចជួយដល់ការរស់នៅរបស់ទារកបាន។
ម្សៅទឹកដោះគោអាចផ្តល់ជាជម្រើសមួយដែលបំពេញតម្រូវការជីវជាតិរបស់ទារកបានខណៈពេលដែលការឲ្យកូនបៅដោះបន្ថែមក៏ជាតម្រូវការរបស់គេបានដែរ។ នៅពេលនិយាយដល់ការបំបៅដោះកូន វាមិនមែនចាំបាច់ថាមានបទពិសោធន៍ឡើយ។ ខណៈពេលដែលការបំបៅដោះកូនគឺជារឿងដែលត្រូវធ្វើឲ្យបានច្រើនតាមតែអាចថ្វើទៅបាន ចូរចាំថា ការបំបៅដោះកូនគឺជារឿងល្អជាងអ្វីៗទាំងអស់។
វាគឺជារឿងដ៏ល្អមួយដែលត្រូវការស្រាវជ្រាវ ឬធ្វើការជាមួយនឹងគ្រូពេទ្យមុនពេលចាប់ផ្តើមបន្ថែមម្សៅទឹកដោះគោដល់របបអាហាររបស់ទារក។ ពួកគេអាចជួយអ្នកក្នុងការកំណត់ថាតើគួរឲ្យកូនបៅទឹកដោះគោម្សៅច្រើនប៉ុណ្ណាក្នុងរយៈពេល ២៤ម៉ោង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែម្សៅទឹកដោះគោស៊ីពេលយូរដើម្បីធ្វើការ និងរំលាយយូរបន្តិច ដូច្នេះតម្រូវការបៅទឹកដោះគោប្រភេទនេះគឺតិចជាងការរំពឹងទុករបស់អ្នក៕