ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាហារមួយចំនួនមានឥទ្ធិពល
លើការដុតរំលាយអាហារក្នុងរាងកាយ ហើយបង្កើនការដុតបំផ្លាញកាឡូរីទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនេះមានអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីបង្កើនការដុតរំលាយអាហារ ៖
១. ម្ទេសក្រហម
ការរួមបញ្ចូលម្ទេសក្រហមក្នុងរបបអាហារ គឺពិតជាល្អណាស់ដើម្បីបង្កើនការដុតបំផ្លាញកាឡូរី។ ម្យ៉ាងវិញទៀតការទទួលទានម្ទេសក្រហមក៏ជួយបន្ថយការឃ្លានអាហារផ្អែមគួរឱ្យកត់សម្គាល់ផងដែរ។ សារធាតុ capsaicin ក្នុងម្ទេសក្រហមទទួលទានខុសត្រូវបង្កើនសីតុណ្ហភាពរាងកាយដុតបំផ្លាញកាឡូរីបានកាន់តែច្រើន។
២. ខ្ទឹមស
ក្រៅពីផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាពហើយនោះ ខ្ទឹមសក៏ជួយពន្លឿនការដុតរំលាយអាហារផងដែរ។ ការរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយឱ្យអ្នកស្រកទម្ងន់គួរឱ្យកត់សម្គាល់។
៣. ម្សៅឈើអែម
មិនត្រឹមតែផ្ដល់ក្លិនឈ្ងុយដល់អាហារប៉ុណ្ណោះទេ ម្សៅឈើអែមក៏ជាគ្រឿងទេសជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។
៤. រមៀត
ជាប្រភពដ៏ប្រសើរនៃសារធាតុ Curcumin ដែលជួយបន្ថយការកកើតផ្ដុំនៃជាលិកាខ្លាញ់ចាំបាច់ក្នុងការស្រកទម្ងន់។ ការរួមបញ្ចូលរមៀតក្នុងរបបអាហារក៏ជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយនិងបន្សាបជាតិពុលក្នុងថ្លើមផងដែរ។
៥. ខ្ញី
ខ្ញីជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពដុតរំលាយជាតិខ្លាញ់កាឡូរីបានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ខ្ញីក៏មានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់៕