ការសិក្សាបានបញ្ជាក់អំពីលទ្ធផលដែលខ្វែងគំនិតគ្នាជាច្រើនទៅលើទំនាក់ទំនងរវាងការញ៉ាំសណ្តែកសៀង និងលទ្ធភាពមានកូន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ឧទាហរណ៍ ការសិក្សាមួយបានរកឃើញថា ការញ៉ាំសណ្តែកសៀងមានជាប់ទាក់ទងនឹងការកើនឡើងលទ្ធផលស្ត្រីដែលធ្វើការព្យាបាលដើម្បីមានកូនជាមួយនឹងបច្ចេកវិទ្យាជំនួយដល់ការបន្តពូជ។
ការសិក្សាមួយផ្សេងទៀតបានបញ្ជាក់ថា សណ្តែកសៀងមានឥទ្ធិពលប្រឆាំងនឹង BPA ដែលជាសារធាតុគីមីមួយស្ថិតក្នុងផ្លាស្ទិច ដែលមានឥទ្ធិពលអវិជ្ជមានចំពោះលទ្ធភាពបន្តពូជ។ ស្រ្តីដែលញ៉ាំសណ្តែកសៀងមុនពេលព្យាបាលជួយឲ្យមានកូន ទំនងជាធ្វើឲ្យជោគជ័យក្នុងការមានផ្ទៃពោះជាងស្រ្តីដែលបានមិនបានញ៉ាំ។
ម៉្យាងវិញទៀត ការសិក្សាខ្លះបានរកឃើញថា ការញ៉ាំសណ្តែកសៀងប្រហែលជាមានឥទ្ធិពលអវិជ្ជមានចំពោះការមានកូន។ ឧទារហណ៍ ការសិក្សាមួយបានរកឃើញថា ការញ៉ាំអាហារមានជាតិសណ្តែកសៀងខ្ពស់បំផុតអាចផ្លាស់ប្តូរកម្រិតអ័រម៉ូនបន្តពូជ និងមានឥទ្ធិពលអវិជ្ជមានចំពោះមុខងារក្រពេញអូវ៉ែទៀត។ ការសិក្សាមួយផ្សេងទៀតដែលធ្វើទៅលើស្រ្តីប្រមាណ ១១៦៨៨នាក់បានរកឃើញថា កាលណាញ៉ាំសណ្តែកសៀងមានសារធាតុ Isoflavone កាន់តែខ្ពស់ កាន់តែជាប់ទាក់ទងនឹងការចុះទាបនៃការមានផញទៃពោះ ឬសម្រាលកូនដែលមានជីវិត។
ក្រៅពីនេះ ការសិក្សាមួយទៅលើសត្វបានបង្ហាញថា ការដែលឲ្យកណ្តុរស៊ីសារធាតុ Phytoestrogen មានក្នុងសណ្តែកសៀង បែរជាជំរុញដល់អាការៈកាន់តែខ្ពស់នៃជំងឺចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែទៅវិញ ដែលរឿងនេះកាន់តែមានឥទ្ធិពលអវិជ្ជមានចំពោះសុខភាពប្រដាប់បន្តពូជ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះ រឿងនេះទាល់តែមានការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតដើម្បីយល់ដឹងអំពីទំនាក់ទំនងរវាងសណ្តែកសៀង និងលទ្ធភាពមានកូនកាន់តែច្បាស់៕