ការត្អើកកើតឡើងនៅពេលដែលសាច់ដុំសន្ទះខ័ណ្ឌទ្រូង និងពោះកន្ត្រាក់ដោយខ្លួនឯង។ សាច់ដុំមួយនេះក៏សំខាន់សម្រាប់ការដកដង្ហើមដែរ។ នៅពេលសាច់ដុំសន្ទះខ័ណ្ឌទ្រូងនិងពោះនេះកន្ត្រាក់ដោយសារតែត្អើក ខ្យល់នឹងប្រញ៉ាប់ចូលទៅក្នុងសួតភ្លាមៗ ហើយបំពង់សម្លេងក៏បិត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ករណីបែបនេះទើបធ្វើឲ្យចេញជាសម្លេងត្អើកតែម្តងទៅ។ ជាធម្មតាការត្អើកកើតឡើងយូរបំផុតត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ការត្អើកដែលមានរយៈពេលយូរច្រើនតែត្រូវបានគេបែងចែកជាពីរប្រភេទខុសៗគ្នា។ នៅពេលត្អើកកើតឡើងយូរជាង ២ថ្ងៃ មានន័យថា Persistent តែបើកើតឡើងយូរជាងមួយខែ គេហៅថា Intractable។ ការត្អើកទាំងពីរប្រភេទនេះច្រើនតែបង្កឡើងដោយបញ្ហាសុខភាពជាច្រើនដែលប៉ះពាល់ទៅលើការបញ្ជូនសញ្ញាទៅសាច់ដុំសន្ទះខ័ណ្ឌទ្រូងនិងពោះ ដែលជាហេតុនាំឲ្យវាកន្ត្រាក់ម្តងហើយម្តងទៀត។ មានជំងឺច្រើនណាស់ដែលធ្វើឲ្យត្អើករយៈពេលយូរ ដោយខ្លះមានលក្ខណៈធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់អាយុជីវិតបើសិនជាមិនធ្វើការព្យាបាលទេ។ ជំងឺនោះមានដូចជា៖
- ជំងឺដែលប៉ះពាល់ទៅលើខួរក្បាលដូចជា ដាច់សរសៃឈាមខួរក្បាល ដុំសាច់ខួរក្បាល ការមានរបួសទៅលើខួរក្បាល
- ជំងឺសរសៃប្រសាទដូចជា រលាកស្រោមខួរក្បាល ប្រកដាច់ ឬជំងឺក្រិនច្រើនកន្លែង
- ជំងឺផ្លូវរំលាយអាហារដូចជា ជំងឺច្រាលអាស៊ីតក្រពះមកបំពង់ក ក្លននៅបំពង់ក ឬដំបៅក្រពះ
- ជំងឺបេះដូអសរសៃឈាមដូចជា រលាកស្រោមបេះដូង គាំងបេះដូង និងរីកប៉ោងសរសៃឈាម
- ជំងឺសួតដូចជា ជំងឺរលាកសួត មហារីកសួត ឬកំណកឈាមអណ្តែតនៅសួត
- ជំងឺថ្លើមដូចជា មហារីកថ្លើម រលាកថ្លើម ឬអាប់សែថ្លើម
- បញ្ហាតម្រងនោមដូចជា មានឈាមក្នុងទឹកនោម ខ្សោយតម្រងនោម ឬមហារីកតម្រងនោម
- បញ្ហាជាមួយនឹងលំពែងដូចជា រលាកលំពែង ឬមហារីកលំពែង
- ការបង្ករោគដូចជា របេង អ៊ុតស្វាយ
ក្រៅពីនេះ ថ្នាំមួយចំនួនក៏មានជាប់ទាក់ទងនឹងការត្អើកដែរដូចជា៖
- ថ្នាំព្យាបាលជំងឺមហារីក
- Corticosteroids
- ថ្នាំប្រភេទ Opioids
- ថ្នាំ Benzodiazepines
- ថ្នាំ Barbiturates
- ថ្នាំផ្សះ
- ថ្នាំសណ្តំ៕
ការត្អើកកើតឡើងនៅពេលមនុស្សម្នាក់ជិតស្លាប់។ វាច្រើនតែបង្កឡើងដោយឥទ្ធិពលនៃជំងឺណាមួយក្នុងខ្លួន ឬការប្រើប្រាស់ថ្នាំ។ ថ្នាំភាគច្រើនដែលមនុស្សលេបក្នុងពេលមានជំងឺធ្ងន់ធ្ងរ ឬការថែទាំសុខភាពចុងក្រោយអាចបង្កជាផលរំខាននៃការត្អើកនេះដែរ។ ឧទាហរណ៍ ការត្អើកច្រើនតែកើតឡើងលើអ្នកលេបថ្នាំប្រភេទ Opioids កម្រិតខ្ពស់រយៈពេលវែង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការត្អើកក៏កើតញឹកញាប់ចំពោះអ្នកព្យាបាលបំបាត់ការឈឺចាប់៕