ជំងឺផ្តាសាយកើតឡើងនៅពេលដែលវីរុសធ្វើការបង្ករោគនៅក្នុងច្រមុះ និងបំពង់ក។ វាក៏អាចបង្កជាអាការៈជាច្រើនដែរដូចជា ហៀរសម្បោ ក្អក និងតឹងច្រមុះ។ អ្នកក៏ប្រហែលជាមានការឈឺចាប់ ឬឈឺក្បាលតិចតួចផងដែរ។ ពេលខ្លះជំងឺផ្តាសាយក៏បង្កជាការឈឺចាប់ក្នុង ឬជុំវិញត្រចៀកដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រៀងនេះច្រើនតែជាការឈឺចាប់បែបងំ។ មូលហេតុនៃការឈឺចាប់ក្នុងត្រចៀកដោយសារតែជំងឺភ្តាសាយអាចនឹងធូរស្រាលវិញដោយខ្លួនឯង ប៉ុន្តែការអនុវត្តិវិធីព្យាបាលដោយខ្លួនឯងខ្លះទៀតបន្ថែមនឹងអាចគ្រប់គ្រងការឈឺចាប់បានកាន់តែល្អដូចជា៖
ស្អំទឹកក្តៅ ឬត្រជាក់
ដើម្បីបំបាត់ការឈឺចាប់ ឬហើម ចូរស្អំទឹកកក ឬទឹកក្តៅនៅលើត្រចៀកដែលមានបញ្ហា។ ចូរប្រើកន្សែងស្អាតដើម្បីខ្ចប់ថង់ទឹកកកឲ្យបានត្រឹមត្រូវ ព្រោះភាពក្តៅខ្លាំង ឬត្រជាក់ខ្លាំងពេកអាចបង្កជាការរលាកដល់ស្បែកបាន។
ឥរិយាបថនៃការគេង
បើសិនជាការឈឺត្រចៀកកើតឡើងតែលើត្រចៀកម្ខាងទេ ចូរគេងមកចំហៀងត្រចៀកដែលមិនមានបញ្ហា។ ឧទាហរណ៍ បើសិនជាអ្នកឈឺត្រចៀកខាងស្តាំ ចូរគេងមកចំហៀងខាងឆ្វេងមក។ រឿងនេះនឹងបន្ថយសម្ពាធទៅលើត្រចៀកខាងស្តាំ។ អ្នកក៏អាចសាកល្បងគេងដាក់កលក្បាលឲ្យខ្ពស់ពីរឬច្រើនជាន់បានដែរដើម្បីបន្ថយសម្ពាធក្នុងត្រចៀក។
លាងសម្អាតច្រមុះ
បើសិនជាការឈឺត្រចៀករបស់អ្នកបង្កឡើងដោយការបង្ករោគក្នុងប្រហោងឆ្អឹងក្នុងមុខ ចូរព្យាយាមលាងច្រមុះចេញផង។ រឿងនេះនឹងជួយបង្ហូរ និងសម្អាតប្រហោងឆ្អឹងក្នុងមុខបាន។
បង្គ្រប់ជាតិទឹក
ចូរញ៉ាំទឹកឲ្យបានច្រើន ដោយមិនគិតថាអ្នកឈឺត្រចៀកឬអត់ឡើយ។ ការញ៉ាំទឹកបានគ្រប់គ្រាន់នឹងជួយពង្រាវទឹករំអិលក្នុងត្រចៀក និងពន្លឿនដល់ការជាសះស្បើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សម្រាក
ចូរធ្វើអារម្មណ៍ឲ្យស្រួល។ ការសម្រាកនឹងជួយទ្រទ្រង់ដល់សមត្ថភាពប្រឆាំងនឹងការបង្ករោគដោយជំងឺផ្តាសាយ ឬការបង្ករោគតង់ទីពីរបាន៕