ទោះបីជាអ្នកកំពុងតែរស់នៅក្នុងជីវិតមួយផ្តល់សុខភាពល្អហើយក៏ដោយ តែវាប្រហែលជានៅតែមិនគ្រប់គ្រាន់ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះខ្ញុមមានចំនេះដឹងមួយសម្រាប់ចែករំលែក ដែលទាក់ទងនឹងអាការៈមួយចំនួនដែលបញ្ជាក់ថា រាងកាយអ្នកត្រូវការជីវជាតិកាន់តែច្រើនបន្ថែមទៀត ហើយក៏ជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមើលថែសុខភាពខ្លួនឯងមិនបានល្អដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កំពុងតែមានភាពស្មុគស្មាញច្រើនក្នុងខួរក្បាល
ក្រោយពីអ្នកសម្រាកបានស្រួលពេញមួយយប់ តែបែរជាភ្ញាក់ឡើងមានអារម្មណ៍តប់ប្រម៉ល ហើយក៏ដើរចេញទៅក្រៅផ្ទះដោយអត់យកលុយមកទៀត ដូច្នេះតើវានឹងមានអ្វីកើតឡើង។ រឿងនេះសបញ្ជាក់ថា អ្នកកំពុងតែភ្លេចភ្លាំងច្រើនដោយសារតែភាពចាស់ទៅតាមអាយុ។ យ៉ាងណាមិញ ខួរក្បាលស្មុគស្មាញច្រើនមានជាប់ទាក់ទងនឹងការគេងមិនគ្រប់គ្រាន់ និងស្រ្តេស ប៉ុន្តែបញ្ហានេះក៏អាចបញ្ជាក់ថាមានអ្វីមួយកាន់តែធ្ងន់ធ្ងរដែរដូចជា អតុល្យភាពអ័រម៉ូន ដែលនាំឲ្យថយចុះភាពឆ្លាតវៃជាដើម។ រឿងនេះក៏កើតឡើងដោយសារតែអតុល្យភាពមេរោគល្អៗក្នុងពោះវៀនផងដែរ។
ចំណង់ផ្លូវភេទចុះខ្សោយ
ការងារច្រើនពេក ឬធ្វើខ្លួនជាឪពុកម្តាយគេអាចធ្វើឲ្យចំណង់នានាមានការថយចុះបាន ហើយរឿងនេះក៏នាំឲ្យចំណង់ផ្លូវភេទចុះទាបទៅតាមគ្នាផងដែរ។ ករណីបែបនេះ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីមូលហេតុដែលអាចកើតមាន ហើយគ្រូពេទ្យក៏អាចនឹងធ្វើតេស្តឈាមដើម្បីវិភាគទៅលើអ័រម៉ូនជាច្រើនដែរដូចជា តេស្តូស្តេរ៉ូន Estradiol, Estriol, ប្រូជេស្តេរ៉ូន និងច្រើនទៀត។ អតុល្យភាពអ័រម៉ូនក៏ប្រហែលជាជាប់ទាក់ទងនឹងជំងឺកាន់តែធ្ងន់ធ្ងរទៀតដូចជា អស់កម្លាំង បាក់ទឹកចិត្ត ឡើងទម្ងន់ និងបញ្ហាបេះដូង។
ស្រ្តេសខ្លាំង
ខណៈពេលដែលយើងស្រ្តេសអាចដោយសារតែ ការងារ គ្រួសារ ទំនាក់ទំនងស្នេហា ឬការបារម្ភទូទៅចំពោះព័ត៌មានពិភពលោកដូចជា កូវីដ១៩ សុទ្ធតែធ្វើឲ្យស្រ្តេសខ្លាំងទាំងអស់។ កាលណាស្រ្តេសជាប់រហូត វានឹងធ្វើឲ្យអ័រម៉ូន Cortisol កើនឡើងខ្លាំង ដែលជាហេតុធ្វើឲ្យមានអារម្មណ៍មិនល្អ តក់ស្លុត បាក់ទឹកចិត្ត ឬខូចខាតដល់ភាពឆ្លាតវៃ និងថយចុះចំណង់ផ្លូវភេទថែមទៀត។ កាលណា អ័រមូន Cortisol ឡើងខ្ពស់ក៏អាចធ្វើឲ្យខ្លាញ់រាងកាយ និងការរលាកក្នុងខ្លួនកើនឡើងរហូតដល់ ខ្សោយខាងទុកចិត្តលើខ្លួនឯង សាំចិត្ត និងមិនសូវមានកម្លាំងកំហែងឡើយ។
មានអារម្មណ៍ងងុយគេងរហូត
ក្រៅពីការហាត់ប្រាណ និងការយកចិត្តទុកដាក់ទៅលើរបបអាហារផ្តល់សុខភាព ការគេងក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពទូទៅដែរ។ ដូច្នេះនៅពេលអ្នកពិបាកគេងលក់ ឬមានអារម្មណ៍ថាមិនអាចគេងលក់បានគ្រប់គ្រាន់ទេ ចូរពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ អ្នកប្រហែលជាមានបញ្ហានៃការគេង ឬគេងបាត់ដង្ហើម ដែលជាហេតុធ្វើឲ្យមានអារម្មណ៍នៅតែងងុយគេងទៀតទោះបីជាគេងលក់ពេញមួយយប់ហើយក៏ដោយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ករណីបែបនេះមានជាប់ទាក់ទងនឹងការលើសសម្ពាធឈាម ឡើងទម្ងន់ និងជំងឺបេះដូង៕