ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយមិនគួរញ៉ាំក្នុងពេលជិតគ្រប់ខែ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរញ៉ាំភេសជ្ជៈដែលត្រជាក់នោះទេ ជាពិសេសទឹកកកតែម្តង ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនរបស់អ្នក ដោយអាចធ្វើឲ្យស្បូនបើកមុនថ្ងៃ។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតមុនខែបាន។
- អ្នកម្តាយក៏មិនគួរញ៉ាំអាហារដែលហិរច្រើនដែរ ព្រោះអាហារទាំងនេះអាចធ្វើឲ្យស្បូនអ្នកបើកមុនថ្ងៃកំណត់ដូចគ្នា។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រឈមមុខនឹងកើតកូនមិនគ្រប់ខែ។
- អ្នកម្តាយក៏មិនគួរពិសារអាហារដែលមានខ្លាញ់ច្រើន ព្រមទាំងអាហារដែលប៉ូវខ្លាំងដែរ ព្រោះអាហារទាំងនេះ មិនត្រឹមតែអាចធ្វើឲ្យអ្នកម្តាយធាត់ ថែមទាំងអាចធ្វើឲ្យស្បូនអ្នកម្តាយបើកមុនកំណត់។ ដូចនេះ អ្នកម្តាយមានផ្ទៃពោះគួរតែប្រយ័ត្នឲ្យបានខ្ពស់៕