ឧស្សាហ៍ជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីការទទួលទានអាហារមានផ្ទុកជាតិអាស៊ីត អាហារហឹរ និងការគេងភ្លាមៗក្រោយពេលអាហារនោះអាការៈច្រាលទឹកអាស៊ីតក្រពះក៏អាចកើតមានឡើងដោយសារកត្តាមួយចំនួនផ្សេងទៀតផងដែរ។ ថាតើកត្តាទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ៖

១. ការទទួលទានថ្នាំគ្រាប់ខ្លាញ់ត្រី

ពិតណាស់ខ្លាញ់ត្រី គឺល្អចំពោះអារម្មណ៍ ខួរក្ាល និងសុខភាពសសៃឈាមបេះដូងដោយវាមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាការទទួលទានថ្នាំគ្រាប់ខ្លាញ់ត្រីអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ? ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានត្រីឱ្យបានច្រើនជំនួសការប្រើប្រាស់ថ្នាំគ្រាប់ខ្លាញ់ត្រី។

២. ការទទួលទានសូកូឡា

នេះក៏ព្រោះតែសូកូឡាមានផ្ទុកជាតិកាហ្វេអ៊ីន ជាតិខ្លាញ់ និងកាកាវដែលសុទ្ធតែមានឥទ្ធិពលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ដើម្បីជាការប្រសើរចូរកម្រិតការទទួលទានអាហារនេះ។

៣. ការជក់បារី

ការជក់បារីអាចផ្ដល់ផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាព រួមបញ្ចូលទាំងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ដូច្នេះប្រសិនបើអ្នកជាអ្នកជក់បារី ហើយតែងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះក្នុងពេលជាមួយគ្នានោះ អ្នកគួរតែពិចារណាបោះបង់ចោលនូវទម្លាប់នេះជាចាំបាច់។

៤. ការទទួលទានភេសជ្ជៈកាបូណាត ឬភេសជ្ជៈកំប៉ុង

អ្នកក៏ចាំបាច់គួរចៀសវាងទទួលទានភេសជ្ជៈកំប៉ុងផងដែរ ប្រសិនបើមិនចង់ជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ភេសជ្ជៈប្រភេទនេះអាចបណ្ដាលឱ្យក្រពះរីកធំ ហើយបង្កើនសម្ពាធលើផ្ទៃជញ្ជាំងក្រពះបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ណាមួយភាគច្រើននៃភេសជ្ជៈកំប៉ុងមានផ្ទុកជាតិអាស៊ីតនិងកាហ្វេអ៊ីន។

៥. ធាត់លើសទម្ងន់

អ្នកធាត់លើសទម្ងន់ គឺងាយនឹងជួបប្រទះអាការៈច្រាលទឹកអាស៊ីតក្រពះជាញឹកញាប់។ នេះក៏ព្រោះតែជាតិខ្លាញ់ដែលស្ថិតត្រង់ផ្នែកកណ្ដាលនៃរាងកាយបង្កសម្ពាធក្នុងក្រពះ។ ម្យ៉ាងវិញទៀតអ្នកដែលធាត់លើសទម្ងន់មានទម្លាប់ទទួលទានអាហារមិនល្អ។

៦. ការប្រើប្រាស់ថ្នាំមួយចំនួន

ថ្នាំប្រភេទប្រឆាំងការរលាក ថ្នាំអង់ទីប៊ីយូទិក ថ្នាំសម្ពាធឈាមឡើងខ្ពស់ និងថ្នាំប្រភេទ non-steroidal សុទ្ធតែមានឥទ្ធិពលបង្កអាការៈច្រាលទឹកអាស៊ីតក្រពះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង