ប្រសិនជាអ្នកមិនចង់ឲ្យកូនឆាប់ប្រឈមមុខនឹងជំងឺផ្សេងៗ អ្នកគួរតែធ្វើរឿងទាំងនេះ។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយជម្រះកាកសំណល់ទាំងឡាយក្នុងប្រព័ន្ធដង្ហើមកូន ដោយធ្វើឲ្យមេរោគទាំងឡាយមិនងាយផ្ទុកក្នុងនោះឡើយ។ ដូចនេះ កូននឹងមិនឆាប់កើតមានជំងឺផ្សេងៗនោះឡើយ។

2.    អ្នកគួរតែឲ្យកូនលុបមុខដោយប្រើទឹកត្រជាក់នៅពេលព្រឹក និងយប់ ព្រោះការប្រើទឹកត្រជាក់នេះ អាចធ្វើឲ្យឈាមដើរស្រួល ដោយជួយទប់ស្កាត់មិនឲ្យជំងឺផ្សេងៗអាចកើតមានលើខ្លួនកូនឡើយ ជាពិសេស ជំងឺផ្តាសាយតែម្តង។

3.    អ្នកគួរតែរក្សាបាតជើងកូនឲ្យក្តៅជានិច្ច ដោយមិនគួរឲ្យត្រជាក់ឡើយ ព្រោះនៅពេលដែលបាតជើងក្តៅ ជំងឺផ្សេងៗនឹងមិនហ៊ានមកជិតខ្លួនកូនឡើយ។ ដូចនេះ កូនអ្នកនឹងមានប្រព័ន្ធការពាររាងកាយដែលរឹងមាំមួយជាមិនខានឡើយ។

4.    អ្នកគួរតែឲ្យកូនហាត់ប្រាណខ្លះ ទើបរាងកាយគេរឹងមាំ។ នៅពេលដែលរាងកាយមិនទន់ខ្សោយ នោះគ្មានមេរោគអ្វីអាចរស់នៅក្នុងខ្លួនកូនឡើយ។ ដូចនេះ មិនថាជំងឺកាចសាហាវបែបណា ក៏មិនហ៊ានមករកកូនអ្នកដែរ។ ដូចនេះ អ្នកគួរតែធ្វើតាម៤ចំណុចនេះ ដើម្បីរក្សាសុខភាពកូនឲ្យរឹងមាំ៕