ដំបូងឡើយ គ្មាននរណានិយាយថា អ្នកគួរតែឈប់ញ៉ាំកាហ្វេឡើយ ព្រោះវាជាទម្លាប់មួយជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងធ្វើការកាន់តែល្អជាងមុន។ ប៉ុន្តែបើសិនជា អ្នកសង្ស័យថា អ្នកកំពុងតែញ៉ាំកាហ្វេច្រើនពេក ហើយចង់កាត់បន្ថយវិញនោះ ខាងក្រោមនេះអាចជារឿងដែលនឹងកើតឡើងបើសិនជាអ្នកពិតជាផ្តាច់ការញ៉ាំកាហ្វេមែន៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ស្រកទម្ងន់
វាអាស្រ័យទៅតាមអ្នកចូលចិត្តញ៉ាំកាហ្វេប៉ុណ្ណាដែរ ប៉ុន្តែការឈប់ញ៉ាំកាហ្វេអាចជួយសន្សំលុយអ្នកបានយ៉ាងច្រើន។ តាមការសិក្សាមយយបានឲ្យដឹងថា ពីរភាគបីនៃអ្នកញ៉ាំកាហ្វេគឺដាក់ស្ករ ក្រែម ឬសារជាតិសម្បូរកាឡូរីច្រើន។ អ្វីដែលមិនភ្ញាក់ផ្អើលនោះគឺថា អ្នកស្រាវជ្រាវបានរកឃើញទៀតថា អ្នកដែលញ៉ាំកាហ្វេខ្មៅទទួលបានកាឡូរីសរុប ៦៩កាឡូរីក្នុងមួយថ្ងៃ ជាងអ្នកដែលញ៉ាំថែមស្ករ ក្រែម ឬសារធាតុសម្បូរកាឡូរីទៅទៀត។
អាចឡើងទម្ងន់
តើអ្នកធ្លាប់មានអារម្មណ៍ឃ្លានប្លែកទេបើសិនជាអ្នកមិនបានញ៉ាំជាតិកាហ្វេអ៊ីននៅពេលព្រឹកម្តង? ចាប់តាំងពីកាហ្វេអាចទប់ស្កាត់ចំណង់អាហារបានបណ្តោះអាសន្នមក អ្នកប្រហែលជាយល់ថា ខ្លួនឯងចង់ញ៉ាំអាហារមានជាតិខ្លាញ់ ឬស្ករជាងធម្មតានៅពេលឈប់ញ៉ាំកាហ្វេ។ រឿងនេះពិតជាធ្វើឲ្យជាតិស្ករក្នុងឈាមឡើង ហើយឡើងទម្ងន់ទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
គេងលក់កាន់តែស្រួល
ទោះបីជាអ្នកមានអារម្មណ៍អស់កម្លាំងដោយសារតែមិនបានញ៉ាំកាហ្វេទេ អ្នកពិតជាអាចគេងលក់ស្រួលជាមិនខាន ជាពិសេសបើសិនជាអ្នកចូលចិត្តញ៉ាំកាហ្វេពេលរសៀលតែម្តង។ តាមការសិក្សាមួយរកឃើញថា ការញ៉ាំជាតិកាហ្វេអ៊ីនទៅះបីជា ៦ម៉ោងមុនគេង ក៏អាចរំខានដល់ការគេងបានដែរ៕