បើសិនជាអ្នកកំពុងតែឃើញអ្វីៗសុទ្ធតែពណ៌ស៊ីជំពូតាំងពីដឹងថាខ្លួនឯងមានផ្ទៃពោះមក អ្នកប្រហែលជាតែងតែតាមដានអាការៈទាំងឡាយណាដែលបញ្ជាក់ថាអ្នកអាចនឹងមានកូនជាភេទអ្វីហើយ។ អ្នកជំនាញភាគច្រើនយល់ស្របថា តាមអ្វីដែលចាស់ៗនិយាយតៗគ្នាពីមុនមកឥឡូវនេះមិនប្រាកដថាត្រឹមត្រូវទាំងអស់ឡើយ ជាពិសេសការទាយថាកូនក្នុងផ្ទៃគឺជាកូនស្រីតែម្តងដូចជា៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពោះដែលរីកធំរៀងខិតមកខាងលើបន្តិច
បើសិនជាពោះអ្នករៀងខិតមកខាងលើបន្តិច នោះចាស់ៗនិយាយថា អ្នកអាចកំពុងតែពរពោះជាកូនស្រី។ តាមពិតទៅ ការដែលពោះធំនៅផ្នែកខាងលើទំនងជាសញ្ញាបញ្ជាក់ថាក្រពះមិនកិនជាងការបញ្ជាក់ពីភេទរបស់កូន។ ការពរពោះរៀងខិតមកខាងលើទំនងជាមានការឈឺពោះបែបរមួលបន្តិច ប៉ុន្តែវាមិនមែនបញ្ចាក់ថាអ្នកមានកូនស្រីឡើយ។ រឿងនេះអាស្រ័យទៅលើទីតាំងរបស់ទារកដែលស្ថិតក្នុងស្បូន ប្រមទាំងទម្ងន់របស់ម្តាយដែរ។
ប្តីឡើងទម្ងន់
បើសិនជាប្តីអ្នកកំពុងតែឡើងទម្ងន់ជាមួយអ្នកភ្លាមៗដែរ ចាស់ៗច្រើននិយាយថា អ្នកមានឱកាសច្រើនក្នុងការបានកូនស្រី។ ប៉ុន្តែតាមការពិតនោះគឺថា ទម្ងន់របស់ឪពុកគឺជារឿងពិតប្រាកដមួយ ប៉ុន្តែវាមិនមានអ្វីទាក់ទងនឹងភេទរបស់កូនក្នុងផ្ទៃរបស់ម្តាយឡើយ។
អ្នកកើតមុន
បើសិនជាស្បែកអ្នកចាប់ផ្តើមចេញមុនពេញខ្លួនដូចស្រាំងទិច មានន័យថាអ្នកប្រហែលជាត្រូវបានគេរំពឹងថាមានកូនស្រីហើយ។ យ៉ាងហោចណាស់រឿងនេះត្រូវបានគេជឿជាញឹកញាប់ថា កូនស្រីកំពុងតែលួចសម្រស់របស់អ្នកហើយ។ ការពិតនោះគឺថា រឿងដែលកើតឡើងដូចជា កើតមុន និងឡើងទម្ងន់ច្រើនតែមិនត្រូវបានគេរកឃើញថាជាប់ទាក់ទងនឹងភេទរបស់កូនក្នុងផ្ទៃនោះទេ។
ចាញ់កូនធ្ងន់ធ្ងរ
តើកូនស្រីអាចធ្វើឲ្យម្តាយខ្លួនចាញ់កូនខ្លាំងក្លាដែរទេ? រឿងនេះត្រូវបានស្រ្តីជាច្រើនច្រានចោល ដោយសារតែ ស្រ្តីដែលពរពោះជាកូនប្រុសក៏ចាញ់កូនធ្ងន់ធ្ងរណាស់ដែរ។ ប៉ុន្តែជំនឿនេះនៅតែត្រូវបានគេជឿរហូតដល់ពេលបច្ចុប្បន្ន។ ប៉ុន្តែវាមិនមែនជាការពិតឡើយ។ តាមពិតទៅ តាមការសិក្សាថ្មីបានឲ្យដឹងថា ស្រ្តីដែលមានផ្ទៃពោះហើយក្អួត និងចង្អោ ទំនងជាមានកូនភេទប្រុសច្រើនជាង។
ឃ្លានរបស់ផ្អែម
ចាស់ៗជឿថា ក្មេងស្រីតែងតែចង់បានរបស់ផ្អែម និងរបស់អ្វីដែលស្អាតៗ។ បើសិនជាអ្នកមានផ្ទៃពោះ ហើយឃ្លានរបស់ផ្អែម នោះអ្នកកំពុងតែពរពោះកូនស្រីហើយ ខណៈពេលដែលការឃ្លានរបស់ប្រៃអាចបញ្ជាក់ថា ជាកូនប្រុសវិញ។ ប៉ុន្តែរឿងនេះមិនមែនជាការពិតឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ទឹកនោមមានពណ៌លឿង
មានការធ្វើតេស្តជាច្រើននៅតាមផ្ទះដែលបញ្ជាក់ថា កូនក្នុងផ្ទៃជាភេទអ្វីដោយផ្អែកទៅលើពណ៌របស់ទឹកនោម។ ប៉ុន្តែចាស់ៗជាច្រើននិយាយថា កាលណាទឹកនោមម្តាយមានពណ៌លឿង នោះជាសញ្ញាបញ្ជាក់ថា កូនក្នុងផ្ទៃជាភេទស្រីហើយ។ ប៉ុន្តែពណ៌ទឹកនោមមានការប្រែប្រួលទៅតាមជាតិទឹកក្នុងខ្លួន ការបង្ករោគ វីតាមីន និងរបបអាហារជាងការបញ្ជាក់អំពីភេទរបស់កូន៕