អាហារក៏មានឥទ្ធិពលលើប្រសិទ្ធភាពនៃថ្នាំដែលអ្នកទទួលទានផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះដែលអ្នកគួរចៀសវាង ឬកម្រិតការទទួលទានពេលកំពុងប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ

រួមបញ្ចូលទាំងឈីស គ្រីមជូរ ទឹកដោះគោ បឺរ និងការ៉េមជាដើមមិនគួរត្រូវបានអ្នកប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកទទួលទានឡើយ។ នេះក៏ព្រោះតែជាតិកាល់ស្យូមដែលមានផ្ទុកក្នុងអាហារផ្សំឡើងពីទឹកដោះគោអាចរារាំងដល់ការស្រូបយកថ្នាំអង់ទីប៊ីយ៉ូទិកបានត្រឹមត្រូវ។ ប៉ុន្តែចំពោះយ៉ាអួរ អ្នកគួរព្យាយាមទទួលទានប​ន្តក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយប្រូបាយអូទិកដែលជួយរក្សាសុខភាពពោះវៀនល្អប្រសើរទប់ស្កាត់អាការៈរាគដែលជាផលប៉ះពាល់មួយនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក។

២. អាហារមានផ្ទុកសម្បូរទៅដោយជាតិដែក

ក៏ដូចនឹងកាល់ស្យូមដែរ ជាតិដែក គឺរារាំងការស្រូបយកថ្នាំអង់ទីប៊ីយ៉ូទិក។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែករហូតដល់អ្នកឈប់ប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក។ ហើយប្រសិនបើត្រូវទទួលទានថ្នាំគ្រាប់ជាតិដែក នោះគួររងចាំយ៉ាងហោចណាស់ឱ្យបាន ៣ ម៉ោងសិនក្រោយពេលលេបថ្នាំអង់ទីប៊ីយ៉ូទិក។

៣. គ្រឿងស្រវឹង

នេះក៏ព្រោះតែគ្រឿងស្រវឹងអាចបណ្ដាលឱ្យផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកដូចជាវិលមុខនិងរាគកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះដើម្បីជាការប្រើប្រាស់កំឡុងពេលប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកចូរកុំទទួលទានគ្រឿងស្រវឹង។

៤. ផ្លែឈើប្រភេទ Citrus Fruits

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានផ្លែឈើប្រភេទ Citrus Fruits រួមបញ្ចូលទាំងផ្លែក្រូច ក្រូចឆ្មារ និងទំពាំងបាយជូរជាដើមមានផ្ទុកសម្បូរទៅដោយវីតាមីន C ចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ទោះជាយ៉ាងណាការទទួលទានផ្លែឈើប្រភេទនេះកំឡុងពេលប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក គឺមិនមែនជាគំនិតល្អឡើយដោយវាមានឥទ្ធិពលអវិជ្ជមានលើរាងកាយក្នុងការស្រូបយកជាតិថ្នាំ។

៥. អាហារនិងភេសជ្ជៈមានផ្ទុកជាតិអាស៊ីត

អាហារនិងភេសជ្ជៈប្រភេទនេះអាចបណ្ដាលឱ្យរាងកាយមិនអាចស្រូបយកជាតិថ្នាំបានត្រឹមត្រូវ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិត ឬបញ្ឈប់ការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកអាស៊ីតសិន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង