ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលអាក្រក់ដែលអ្នកអាចទទួលបានក្រោយពេលដែលអ្នករួមភេទមុនពេលគ្រប់អាយុ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នករួមភេទមុនអាយុ១៨ឆ្នាំ អ្នកនឹងអាចប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត ដោយធ្វើឲ្យអ្នកអាចខ្លាចខ្លាំង ហើយប្រែជាមានបញ្ហាផ្លូវចិត្ត។ ជាហេតុដែលធ្វើឲ្យអ្នកអាចស្អប់បុរសខ្លាំង។
- នៅពេលដែលអ្នករួមភេទក្នុងពេលវ័យក្មេងពេក នឹងធ្វើឲ្យអ្នកងាយប្រឈមមុខនឹងរោគស្ត្រីខ្លាំងណាស់ ព្រោះស្បូនអ្នកនៅមិនទាន់រឹងមាំនៅឡើយ។ ជាហេតុដែលធ្វើឲ្យស្បូនអ្នកងាយរងគ្រោះថ្នាក់ជាខ្លាំង។ បើធ្ងន់ធ្ងរ អាចធ្វើឲ្យផ្នែកខាងក្រោមអ្នកដាច់រហែកផងដែរ។
- នៅពេលដែលអ្នករួមភេទក្នុងវ័យក្មេង នឹងធ្វើឲ្យអ្នកងាយមានកូនដោយចៃដន្យ។ ប្រសិនជាអ្នកមានកូន អ្នកទៅពន្លូតកូនចេញ នឹងធ្វើឲ្យស្បូនអ្នកកាន់តែរងគ្រោះខ្លាំង។ ជាហេតុដែលធ្វើឲ្យស្បូនអ្នកងាយខូចខ្លាំងណាស់។ ដូចនេះ អ្នកមិនគួររួមភេទមុនអាយុ១៨ឆ្នាំឡើយ៕