ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការលាងដៃជាមួយសាប៊ូ និងលាងដៃជាមួយទឹកអាល់កុល មួយណាអាចសម្លាប់មេរោគជាង។ តើមានអ្វីខ្លះទៅ?
ការលាងដៃជាមួយសាប៊ូ គឺល្អជាងការលាងដៃជាមួយអាល់កុល ព្រោះលាងដៃជាមួយសាប៊ូ ដៃរបស់អ្នកត្រូវទឹកច្រើន ហើយក្នុងសាប៊ូក៏មានសារធាតុសម្លាប់មេរោគខ្ពស់ដែរ។ ដូចនេះ អ្នកគួរតែលាងដៃជាមួយសាប៊ូ ប្រសិនជាកន្លែងដែលអ្នកនៅនោះមានទឹក។ ប៉ុន្តែប្រសិនជាកន្លែងនោះគ្មានទឹក អ្នកអាចប្រើទឹកអាល់កុលជំនួសជាបណ្តោះអាសន្នបាន ទើបអាចចៀសពីមេរោគទាំងឡាយ ព្រមទាំងកូវីដ១៩ផងដែរ៕