ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញអ្នកថា អ្នកទាំងពីរមិនអាចធ្វើជាប្តីប្រពន្ធនឹងគ្នាដល់ចាស់នោះទេ។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកទាំងពីរចាប់ផ្តើមមានចិត្តខុសគ្នា ដោយមិននិយាយរឿងក្នុងចិត្តប្រាប់គ្នា ឬមួយក៏មិននិយាយពាក្យផ្អែមល្ហែមនឹងគ្នា មានន័យថា អ្នកទាំងពីរជិតដើរដល់ផ្លូវបំបែកហើយ។

2.    ប្រសិនជារវាងអ្នកទាំងពីរចាប់ផ្តើមមិនឈ្លោះគ្នា ដោយស្ងាត់រៀងខ្លួនក្នុងរយៈពេលយូរ មានន័យថា អ្នកគួរតែប្រយ័ត្នហើយ ព្រោះមនោសញ្ចេតនាអ្នកកំពុងតែកើតមានបញ្ហា។ ការឈ្លោះគ្នា បង្ហាញថាអ្នកនៅមានចិត្តនឹងគ្នា និងយកចិត្តទុកដាក់ចំពោះគ្នា ប៉ុន្តែបើអ្នកកើតសង្គ្រាមត្រជាក់ នោះគ្រួសារនេះនឹងអាចប្រេះបាន។

3.    បើមនោសញ្ចេតនាប្តីប្រពន្ធអ្នកនៅរឹងមាំ នោះអ្នកនឹងចង់ដើរកំសាន្តជាមួយគ្នាក្នុងរយៈពេលយូរ។ ផ្ទុយទៅវិញ ប្រសិនជាអ្នកមិនមានចិត្តមួយនេះ ហើយបែរជាមានអារម្មណ៍ធុញ មិនចង់ដើរលេងជាមួយគ្នា មានន័យថា អ្នកមិនស្រឡាញ់គ្នាដូចពីមុនទេ។

4.    នៅពេលដែលស្វាមីអ្នកចាប់ផ្តើមពេញចិត្តនឹងស្រីផ្សេងជាងអ្នក នោះមានថ្ងៃណាមួយគេនឹងអាចដើរចេញពីអ្នក។ ដូចនេះ អ្នកគួរតែត្រៀមចិត្តទុកជាមុន ទើបមិនឈឺចិត្តខ្លាំង។

5.    ប្រសិនជាអ្នកចាប់ផ្តើមនិយាយតែពីរម៉ាត់ហើយស្រែកដាក់គ្នា មានន័យថា អ្នកធុញនឹងគ្នាខ្លាំងហើយ ដោយមិនអាចបន្តរស់នៅជាមួយគ្នាទៀតទេ។ ដូចនេះ បើមានមុខសញ្ញាមួយនេះ អ្នកគួរតែប្រយ័ត្ន។

6.     បើអ្នកទាំងពីរមិនមានអ្វីនិយាយជាមួយគ្នាក្នុងរយៈពេលវែង ដោយលជួបមុខគ្នា អង្គុយរៀងខ្លួន មិនខ្វល់នឹងគ្នា នោះអ្នកគួរតែត្រៀមចិត្តទុកឲ្យហើយ ព្រោះអ្នកអាចបាត់បង់គ្នាគ្រប់ពេល។

7.    ចុងក្រោយ បើអ្នកចែកបន្ទប់គ្នាគេងក្នុងរយៈពេលយូរ នោះអ្នកនឹងមិនអាចធ្វើជាប្តីប្រពន្ធគ្នាទៀតទេ។ ដូចនេះ អ្នកគួរតែប្រយ័ត្ននៅពេលដែលអ្នកគេងបន្ទប់បែកគ្នាក្នុងរយៈពេលយូរ៕