គ្មាននរណាចូលចិត្តប្រអប់ជើងដែលមានក្លិនស្អុយឡើយ។ នេះដោយសារតែនរណាម្នាក់ដែលដឹងថាខ្លួនឯងមានបញ្ហាស្អុយជើងហើយ តែងតែមានអារម្មណ៍អាម៉ាសមុខ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះបើសិនជាអ្នកសម្គាល់ឃើញមានក្លិនស្អុយពីស្បែកជើង ឬប្រអប់ជើង យកល្អគួរតែមានវិធានការដោះស្រាយផង។
ប្រអប់ជើងមនុស្សយើងមានក្រពេញញើសច្រើនជាងកន្លែងផ្សេងៗនៃរាងកាយទៅទៀត ហើយក៏ច្រើនជាងឃ្លៀកផងដែរ។ តាមពិតទៅ វាគឺជារឿងធម្មតាទេដែលប្រអប់ចើងបែកញើសច្រើនជាងគេ។ ប៉ុន្តែបើយើងនិយាយផ្ទុយទៅពីជំនឿដ៏ពេញនិយមនោះគឺថា វាពិតជាមិនមែនញើសទេដែលធ្វើឲ្យមានក្លិនស្អុយជើង។ នៅពេលវាចាប់ផ្តើមបែកញើសវានឹងក្លាយទៅជាមានក្លិនមិនល្អ ហើយក្លិននេះកើតចេញពីបាក់តេរីដែលរស់នៅលើស្បែកតែម្តង។ នៅពេលបាក់តេរីនេះស៊ីញើស វានឹងបង្កើតបានជាសារធាតុគីមីជាច្រើនដូចជា Isovaleric Acid ដែលបង្កជាក្លិនស្អុយតែម្តងទៅ។
ដើម្បីជួយបង្ការ និងព្យាបាលប្រអប់ជើងដែលមានក្លិនស្អុយ អ្នកអាចសាកល្បងវិធីមួយចំនួនតូចដូចខាងក្រោមនេះបាន៖
- ចូរថែរក្សាប្រអប់ជើងឲ្យស្អាត និងស្ងួត ដោយយកចិត្តទុកដាក់បន្ថែមដើម្បីធ្វើយ៉ាងណាឲ្យស្ងួតនៅចន្លោះម្រាមជើង
- ព្យាយាមផ្លាស់ប្តូរស្រោមជើងពីរគូរឆ្លាសគ្នា និងចៀសវាងស្បែកជើងដែលធ្វើពីសរសៃ Synthetic Material
- បើសិនជាអ្នកមិនអាចផ្លាស់ប្តូរបានទេ ចូរដោះស្បែកជើង និងស្រោមជើងភ្លាមពេលទៅដល់ផ្ទះ ដើម្បីឲ្យជើងមានឱកាសប៉ះពាល់នឹងខ្យល់អាកាសខាងក្រៅខ្លះ។
- ចៀសវាងស្រោមជើងធ្វើពីសរសៃលីឡុងព្រោះវាធ្វើឲ្យជាប់ញើសខ្លាំង។ ស្រោមជើងធ្វើពីសរសៃអំបោះ និងរោមចៀមគឺជាជម្រើសដ៏ល្អបំផុតដោយសារតែវាអាចបឺតស្រូប និងកំចាត់ញើសបាន។
- ចូរព្យាយាមប្រើប្រាស់ផលិតផលបំបាត់ក្លិនលើប្រអប់ជើង
ការដែលជើងមានក្លិនស្អុយមិនមែនជាបញ្ហាដែលត្រូវបារម្ភខ្លាំងឡើយ។ ប៉ុន្តែបើសិនជាវិធីដោះស្រាយខាងលើមិនអាចជួយអ្នកបានទេ ឬមានកន្អួលរមាស់ ពងបែក ឬប្រអប់ជើងឈឺខ្លាំង ចូរទៅជួបពេទ្យដើម្បីពិគ្រោះនឹងព្យាបាល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គ្រូពេទ្យនឹងពិនិត្យឡើងវិញថា វាជាការបង្ករោគដោយមេរោគផ្សិត ឬបាក់តេរី។ បើសិនជាមេរោគផ្សិត ហើយមិនបានព្យាបាល វាអាចនាំឲ្យមានការបង្ករោគនៅលើក្រចកជើង ហើយក៏ត្រូវការព្យាបាលកាន់តែយូរផងដែរ៕